ខេត្តក្រចេះ ៖ កម្លាំងស្នាក់ការសន្តិសុខ ៧១០ដឹកនាំដោយលោកអនុសេនីយ៍ឯក ស្រី ស៊ីនា សហការជាមួយកម្លាំងរដ្ឋបាលលោក កែវ ចំណាន នាយសង្កាត់អូរគ្រៀង បង្ក្រាបបានរថយន្តដឹកឈើមួយគ្រឿងចាត់ការតាមច្បាប់ព្រៃឈើ។
ការចុះបង្ក្រាបនេះកម្លាំងស្នាក់ការសន្តិសុខ ៧១០ធ្វើឡើងនៅវេលាម៉ោង ២០៖២៤ នាទីយប់ថ្ងៃទី ១៨ ខែឧសភាឆ្នាំ ២០២៣ត្រង់ចំណុចU T M(៦២៣០៦៨ ១៤៣៧៩០៦)ផ្លូវចូលរោងចក្រកិនថ្មនៅក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ហើយបទល្មើសធនធានធម្មជាតិព្រៃឈើដោយខុសច្បាប់នេះ សមត្ថកិច្ចបានតាមប្រមាញ់ហើយបង្ក្រាបនឹងរឹបអូសបានរថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រពណ៌សពាក់ស្លាកលេខភ្នំពេញ2AP.2163 ក្នុងការបង្ក្រាបអ្នកបើកបរគេចខ្លួនបាត់ភ្លាមៗដែរ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបានរឹបអូសរថយន្តនិងឈើអា ប្រណិត(តាត្រាវ)សរុបចំនួន០៧ ដុំស្មើ១.១៥០ម៉ែត្រីគុណ យកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ដើម្បីចាត់ការតាមនីតិវិធី។
ដោយ ៖ ជីវ័ន្ត