ព័ត៌មានទាន់ហេតុការណ៍៖

សូមបងប្អូន​ប្រជាពលរដ្ឋ​ ដែល​ភ្ជួរ​ដីធ្វើស្រែចម្ការមេត្តា​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ។ 

សូមជម្រាបជូនថា​ ​កាលពីពេលថ្មីៗនេះ​ ប្រជាពលរដ្ឋ​ដែល​ភ្ជួរ​ដី​ ដើម្បីធ្វើ​ស្រែចម្ការតែងតែ​ជួប​ប្រទះ​ឃើញ​គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​ជាច្រើន​ នៅតាមផ្ទៃដីថ្មីដែលពួកគាត់កំពុងភ្ជួរ។ 

ជាក់ស្ដែងកម្លាំងប៉ុស្តិ៍នគរបាលដូនបា នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ កាលពីថ្ងៃទី​១៩​ ឧសភា​ម្សិលមិញនេះ​ បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជូនCMAC ប្រភេទមីនតោន ចំនួន០២គ្រាប់ នៅចំណុចបឹងឈូក ភូមិគោករកា ឃុំដូនបា ប្រជាពលរដ្ឋភ្ជួរដីស្រែប្រទះឃើញ ចម្ងាយពីភូមិ២០០ម៉ែត្រ នៅខាងជើងភូមិ។ 

ក្រោយទទួលដំណឹងភ្លាមៗ​ កម្លាំងប៉ុស្តិ៍នគរបាលដូនបា បានចុះត្រួតពិនិត្យជាក់ស្ដែងឃើញថា​ ប្រភេទមីនតោន ចំនួន០២គ្រាប់ រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដើម្បីយកទៅកំទេចចោលផងដែរ៕

ដោយ​៖ សហការី​


ចែករំលែក៖