ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ស្លាក់គ្រាប់មៀនស្លាប់ ក្រោយបញ្ជូនមកដល់មន្ទីរពេទ្យ

ចែករំលែក៖

    ខេត្តតាកែវ៖​ ក្មេងប្រុសម្នាក់អាយុប្រហែល ៥ឆ្នាំ បានស្លាក់គ្រាប់មៀនចូលបំពង់ខ្យល់បណ្ដាលឱ្យស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ។ 

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ក្នុងភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ 

    តាមការឱ្យដឹងពីបងប្អូនជិតខាងបានបញ្ជាក់ថា ក្មេងប្រុសម្នាក់នោះរត់លេងសុខៗ ស្រាប់តែទៅយកផ្លែមៀនដែលជីដូនបានសែនកាលពីម្សិលមិញ( ថ្ងៃសីល)យកមកហូបក៏បានស្លាកភ្លាមៗតែម្ដង។

    បន្ទាប់មកក្រុមគ្រួសារបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវតែដោយអកុសលក្មេងរងគ្រោះបានស្លាប់បាត់ទៅហេីយ។ 

    នេះក៏ជាសារដាស់តឿនមួយដល់ឪពុកម្តាយ ឬអាណាព្យាបាលក្មេងៗ សូមបងប្អូនមានការប្រុងប្រយ័ត្នចំពោះក្មេងតូចៗ ចំពោះការហូបចំណីចំណុក វាអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ ដែលបានកើតឡើងដោយចៃដន្យ ដូចក្មួយប្រុសខាងលើនេះ ធ្វើអោយឱ្យអាណាព្យាបាលមានវិប្បដិសារី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖