ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងឱ្យដឹងនៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះថា៖ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ មន្រ្តីជំនាញ បានសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះបន្តចុះចាប់ឃាត់រថយន្តគ្មានពន្ធ នៅទូទាំងប្រទេសបានចំនួន១៣គ្រឿងថែមទៀត ក្នុងនោះរថយន្តចង្កូតឆ្វេង៩គ្រឿង និងចង្កូតស្តាំ៤គ្រឿង។
អគ្គនាយកដ្ឋានគយ បានថ្លែងបន្តថា ចំពោះរថយន្តគ្មានពន្ធទាំងអស់ខាងលេីនេះរួមមានដូចខាងក្រោម៖
១- រថយន្តម៉ាក TOYOTA CAMRY ពណ៌ស ចង្កូតឆ្វេង ឆ្នាំ 2008 និងទំហំស៊ីឡាំង 2400CC
២- រថយន្តម៉ាក LEXUS RX330 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០០៤
៣- រថយន្តម៉ាក TOYOTA Highlander ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំផលិត ២០០១
៤- រថយន្តម៉ាក TOYOTA HIGHLANDER ពណ៌ស ចង្កូតឆ្វេង ឆ្នាំ 2006 និងទំហំស៊ីឡាំង 3300CC
៥- រថយន្តម៉ាក TOYOTA CAMRY ពណ៌ស ចង្កូតឆ្វេង ឆ្នាំ 2007 និងទំហំស៊ីឡាំង 2400CC
៦- រថយន្តម៉ាក TOYOTA Highlanderប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ខ្មៅ ឆ្នាំផលិត ២០០៥
៧- រថយន្តម៉ាក TOYOTA CAMRY ប្រភេទ រថយន្តទេសចរណ៍ ចង្កូតស្តាំ ពណ៌ ស ឆ្នាំផលិត ២០០៧
៨- រថយន្តម៉ាក Nissan March ប្រភេទ រថយន្តទេសចរណ៍ ចង្កូតស្តាំ ពណ៌ ទឹកក្រូច ឆ្នាំផលិត ២០០២
៩- រថយន្តប្រភេទទេសចរណ៍ ម៉ាកLEXUS RX350 ឆ្នាំ2007 ទំហំស៊ីឡាំង3500cc ពណ៍ស ចង្កូតឆ្វេង
១០- រថយន្តម៉ាក LEXUS RX350 ប្រភេទ រថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត ២០១០
១១- រថយន្តម៉ាក Mitsubishi Mrage ប្រភេទរថយន្តទេសចរណ៍ ចង្កូតស្តាំ ពណ៌ ក្រហមក្រម៉ៅ ឆ្នាំផលិត ២០១២
១២- រថយន្តទេសចរណ៍ម៉ាក TOYOTA PRIUS ពណ៌ស ចង្កូតឆ្វេង ឆ្នាំ 2010 ដែលមានស្លាកលេខ ភ្នំពេញ 2AJ-6162
១៣- រថយន្តដឹកទំនិញធុនតូចម៉ាក MITSUBISHI TRITON ពណ៍ខ្មៅ ចង្កូតស្តាំ ឆ្នាំ2012 ស្លាកលេខ ភ្នំពេញ 2T-3046 ។
សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្តេជ្ញាចិត្តធ្វើការបង្ក្រាបករណីរថយន្តអត់ពន្ធ ដែលកំពុងចរាចរណ៍តាមដងផ្លូវ ដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាបញ្ចប់ការលួចបន្លំ ប្រើប្រាស់រថយន្តអត់ពន្ធដោយ ជ្រកក្រោមស្លាកលេខផ្សេងៗ៕
ដោយ៖សហការី