ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោអរគុណដល់សប្បុរជនដែលបាន បរិច្ចាគថវិកាសម្រាប់សាងសង់ «អគារតេជោ អភិវឌ្ឍន៍»ប្រើប្រាស់ថវិកាចំនួនជាង ៨២លានដុល្លារសម្រាប់កសាងអគារថ្មីមួយនេះ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានថ្លែងអំណរគុណដល់សប្បុរសជនដែលចូលរួមពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសបានបរិច្ចាគថវិកាសម្រាប់សាងសង់ «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត។

សម្តេចតេជោ ហ៊ុនសែន បានអរគុណដល់សប្បុរសជនចំនួន ២២៣រូប ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនសរុបចំនួនជិត៧៣លានដុល្លារសម្រាប់រួមចំណែកជាមួយរាជរដ្ឋាភិបាលកសាងអគារតេជោអភិវឌ្ឍន៍មួយនេះ។

សម្តេចតេជោ ហ៊ុនសែន បញ្ជាក់ថា រាជរដ្ឋាភិបាលបានបញ្ចេញថវិការដ្ឋចំនួន ៣០លានដុល្លារ បូកជាមួយថវិកាដែលទទួលបានពីសប្បុរសជន សរុបមានចំនួនជាង ១០៣លានដុល្លារ ដោយប្រើប្រាស់ថវិកាចំនួនជាង ៨២លានដុល្លារសម្រាប់កសាងអគារថ្មីមួយនេះ។

បើតាមសម្តេច នៅសល់ថវិកាចំនួន ២០លានដុល្លារ ដែលទុកសម្រាប់ធ្វើទំនើបកម្មនូវអគារក្នុងមន្ទីរពេទ្យកាល់ម៉ែត និងសម្រាប់កសាងអគារសុខាភិបាលផ្សេងៗនៅក្នុងប្រទេស។

សម្តេចតេជោបានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវ «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែតនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ 

កម្ពុជាមានមន្ទីរពេទ្យដ៏ទំនើប «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត បង្ហាញពីសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាល និងការពង្រីកលើវិស័យសុខាភិបាល ដើម្បីផ្ដល់សេវាព្យាបាលប្រជាពលរដ្ឋ ជាមួយនឹងឧបករណ៍បំពាក់ ទំនើបទាន់សម័យ បច្ចេកវិទ្យា កាត់បន្ថយដល់ប្រជាពលរដ្ឋ ដែលត្រូវចំណាយពេលវេលា និងប្រាក់កាស ដើម្បីទៅព្យាបាលនៅប្រទេសជិតខាង ៕

ដោយ ៖ សហការី


ចែករំលែក៖