ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស០២នាក់បានស្លាប់​នៅស្រុកមណ្ឌលសីមា​ ក្នុងករណីគ្រោះថ្នាកចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូ

ចែករំលែក៖

    ខេត្តកោះកុង៖ មានករណីគ្រោះថ្នាក់ចរាចណ៍មួយរវាងរថយន្តបុកជាមួយនិងម៉ូតូដោយធ្វេីដំណេីរទិសដៅបញ្ច្រាសគ្នាបណ្ដាលឱ្យមនុស្សប្រុស០២នាក់បានស្លាប់​ កាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅចំណុច(កែងឆ្នេរ២០០០)​ ក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង​ ។ 

    យោងតាមរបាយការណ៍របស់នគរបាលចរាចរណ៍ខេត្តកោះកុង​ បានឲ្យដឹងថា សពឈ្មោះ លី គឹមឡេង អាយុ ៣០ឆ្នាំ មុខរបរ នេសាទនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។ សពឈ្មោះ ជ្រូក មុខរបរកម្មករ នៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា​ ដោយបើកម៉ូតូម៉ាក ស្កូពី ពណ៌ស គ្មានស្លាកលេខ។

រីឯជនបង្ក បើករថយន្តម៉ាកTACOMAពាក់ស្លាកលេខ2A-2978 ក្រោយកើតហេតុរត់គេចខ្លួន (មិនស្គាល់អត្តសញ្ញាណ)។ ចំពោះមូលហេតុ ភាគីខាងឡានបើកបរលឿន ខ្វះការប្រុងប្រយ័ត្ន។

    បច្ចុប្បន្ននេះ ជនបង្ក​ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនដោះស្រាយតាមច្បាប់​ ។ រីឯម៉ូតូ និងរថយន្ត ត្រូវបាននគរបាលផ្នែកជំនាញចរាចរណ៍ធ្វេីការវាស់វែងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក​ មណ្ឌលសីមា​ រង់ចាំដោះស្រាយតាមនីតិវិធី​ ៕​

ដោយ​ ៖​ ភារ៉ា​ ​ដង្កោ


ចែករំលែក៖