ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥០នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២២ករណីទូទាំងប្រទេសថ្ងៃទី២៤ ឧសភាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៥០នាក់ (ស្រី ៩នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ​នេះ។

ក្នុងចំណោមជនសង្ស័យចំនួន ៥០នាក់ រួមមាន៖ ជួញដូរ ១២ករណី ឃាត់ ៣២នាក់(ស្រី ៧នាក់),​ ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ១១នាក់(ស្រី ២នាក់),​ និងប្រើប្រាស់ ៥ករណី ឃាត់ ៧នាក់(ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១២៩១,៧៨ក្រាម និង១១កញ្ចប់តូច​ ,កេតាមីន (Ke) ស្មេីនិង​ ៥,០៣ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើ ១១អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៩អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ២អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ៤ករណី ឃាត់ ១៧នាក់ ស្រី ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣២៩,៣៧ក្រាម និង Ke ៥,០៣ក្រាម។

*២ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១១,២៧ក្រាម។ 

*៣ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២,៧៦ក្រាម។

*៤ / កំពង់ឆ្នាំង៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១កញ្ចប់តូច។

*៥ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៩១,៣៥ក្រាម។

*៦ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៨៣៧,៤៨ក្រាម។

*៧ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ២ករណី ឃាត់ ៥នាក់ ស្រី ២នាក់ ចាប់យក Ice ២,៥៩ក្រាម។

*៨ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ២នាក់ ចាប់យក Ice ៩កញ្ចប់តូច។

*៩ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។

ដោយឡែកកងរាជអាវុធហត្ថ ៖ ២អង្គភាព

*១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់  ស្រី ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២,០៣ក្រាម។

*២ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ១៤,៩៣ក្រាម ៕

ដោយ​៖ សហការី​


ចែករំលែក៖