ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិសនីកម្ពុជា ​៖​ ចាប់ពីថ្ងៃទី២៥-២៨​ឧសភា​ នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ​ និងមានការរអាក់រអួលចរន្ត​អគ្គិសនី​

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គិសនីកម្ពុជា​ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ 

អគ្គិសនីកម្ពុជា​ បានឱ្យដឹងទៀតថា​ ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។

សូមអរគុណ! ​

សូមអានព័ត៌មានលម្អិតនៅក្នុង​សេចក្តីជូនដំណឹងរបស់​អគ្គិសនី​កម្ពុជា​ មានដូចខាងក្រោម ​៖

ដោយ៖ សហការី


ចែករំលែក៖