ព័ត៌មានទាន់ហេតុការណ៍៖

លំនៅឋានពលរដ្ឋជិត១០០ខ្នងរងការខូចខាតខណៈមានភ្លៀងលាយឡំខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ បើយោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តបាត់ដំបងដែលអង្គភាពយើងទើបតែទទួលបាននៅរសៀលថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២៣នេះបានអោយដឹងថា, ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះផងនោះបានវាយបក់បោកទៅលើភូមិសាស្ត្រនៅតាមបណ្តាស្រុកជាច្រើនក្នុងខេត្តបាត់ដំបង និងបានបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋជាបឋមចំនួន ៧៧ខ្នង ក្នុងនោះរន្ទះបាញ់សត្វគោងាប់០១ក្បាលផងដែរ។

ក្នុងរបាយការណ៍ដដែលបានអោយដឹងទៀតថា ហេតុការណ៍គ្រោះធម្មជាតិភ្លៀងលាយឡំជាមួយខ្យល់កន្រ្តាក់ និងផ្គររន្ទះខាងលើនេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ និងបានប៉ះពាល់ទៅលើ០៥ស្រុក ខូចខាតផ្ទះប្រជាពលរដ្ឋជាបឋមសរុបចំនួន៧៧ខ្នង និងផែចំនួន ១១ផែ។

 ក្នុងចំណោមផ្ទះទាំង៧៧ខ្នងដែលរងការខូចខាតក្នុងនោះមាន!

/ស្រុកសង្កែ ប៉ះពាល់ខូចខាត ចំនួន៦៣ខ្នង ក្នុងនោះរលើងដើមឈើបាក់លើផ្ទះទាំងស្រុង០១ខ្នង និងរបើកដំបូលសាលា ០២សាលា / ស្រុកមោងឫស្សីប៉ះពាល់ខូចខាត ចំនួន១០ខ្នង / ស្រុកថ្មគោល ប៉ះពាល់ខូចខាតចំនួន០២ខ្នង / ស្រុកឯកភ្នំ ចំនួន០២ខ្នង និងផែចំនួន១១ផែ /និងស្រុកកំរៀង រន្ទះបាញ់បណ្តាលអោយងាប់សត្វគោ ០១ក្បាលផងដែរ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖