ព័ត៌មានទាន់ហេតុការណ៍៖

Bayern Munich គ្រងជើងឯក Bundesliga លើកទី១១ជាប់ៗគ្នា

ចែករំលែក៖

ក្រុមយក្ស Bayern Munich បានឈ្នះជើងឯកលីកកំពូលអាល្លឺម៉ង់Bundesliga លើកទី១១ជាប់ៗគ្នា ខណៈដែលពួកគេបានផ្តួលក្រុម Cologne ២ទល់១ ដើម្បីយកឈ្នះក្រុមលេខ២ Borussia Dortmund នៅថ្ងៃចុងក្រោយនៃរដូវកាលនេះដ៏គួរឱ្យរំភើប។

Dortmund នឹងឈ្នះពានជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ២០១១១០១២ ប្រសិនបើពួកគេបានផ្តួលក្រុម Mainz ប៉ុន្តែលទ្ធផលបានត្រឹមស្មើ បានបើកទ្វារសម្រាប់ក្រុម Bayern ជាអ្នកឈ្នះជើងឯកទៅវិញ

ក្រុម Bayern Munich ​បាន​យកឈ្នះគូប្រកួត​ដោយ​សារ​គ្រាប់​បាល់​ឈ្នះ​របស់ Jamal Musiala នៅ​នាទី​ទី៨៩ចុងម៉ោង បន្ទាប់ពីប្រកួតស្មើគ្នា១ទល់១ ការពិន័យរបស់ក្រុម Cologne បានលុបចោលការស៊ុតរបស់ Kingsley Coman ប៉ុន្តែ Musiala បានធ្វើឱ្យអ្នកគាំទ្រក្រុមDortmundមិនសប្បាយចិត្ត។

កីឡាករ និងអ្នកគាំទ្ររបស់ក្រុម Dortmund មានការសោកស្ដាយ បើទោះជាក្រុមភ្ញៀវនាំមុខ ២ នៅតង់ទី១ក៏ដោយ ដោយអ្នកចាំទីក្រុមMainz បានសង្គ្រោះបាល់ប៉េណាល់ទីមួយគ្រាប់របស់ Sebastian Hallerនៅតង់ទី១។ វាហាក់ដូចជា Bayern បានបញ្ចេញឱកាសរបស់ពួកគេ នៅពេលដែល Dejan Ljubicic របស់ Cologne តាមស្មើពីបាល់ប៉េណាល់ទី ដោយនៅសល់តែនាទីទៀតប៉ុណ្ណោះ ប៉ុន្តែ Musiala បាន​រកគ្រាប់បាល់ចុងម៉ោងដើម្បី​បំបែក​បេះដូងក្តីសង្ឃឹម​របស់ Dortmund ដែល​បាន​តាម​ស្មើ​ចុង​ម៉ោង​តាម​រយៈរកគ្រាប់បាល់របស់ Niklas Sule

Bayern បានយកឈ្នះ Dortmund ដើម្បីលើកពានបើទោះបីពិន្ទុស្មើគ្នាក៏ដោយ ដោយឈ្នះលើគ្រាប់បាល់ស៊ុតបញ្ចូលទី ពេលក្រុមទាំងពីរបានបញ្ចប់ក្នុង៧១ពិន្ទុដូចគ្នានៅរដូវកាលនេះ រដូវកាល​បាន​បញ្ចប់​ដោយ​ជោគជ័យ​សម្រាប់​គ្រូបង្វឹក Thomas Tuchel ដែល​បាន​ជំនួស Julian Nagelsmann ក្នុង​ខែមីនា​។ ប៉ុន្មាននាទីបន្ទាប់ពីការប្រកួតរបស់ Bayern បានប្រកាសបណ្តេញនាយកប្រតិបត្តិ Oliver Kahn និងនាយកកីឡា Hasan Salihamidzic ដែលបានឈ្នះពានរង្វាន់ចំនួន១៤ដងរវាងពួកគេក្នុងនាមជាកីឡាកររបស់ Bayern

Bayern Munich កំពុងដេញថ្លៃដើម្បីក្លាយជាក្រុមដំបូងដែលឈ្នះជើងឯក Bundesliga ដោយបានចាប់ផ្តើមថ្ងៃចុងក្រោយជាលើកទីពីរចាប់តាំងពីឆ្នាំ១៩៩៩២០០០ នៅពេលដែលពួកគេបានផ្តួលក្រុម Bayer Leverkusen ដើម្បីឈ្នះពាន

ជាមួយនឹងជ័យជម្នះដ៏អស្ចារ្យនេះលោក Tuchel ទទួលបានពានរង្វាន់ Bundesliga ដំបូងនៃអាជីពរបស់គាត់ ហើយផ្តល់ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងការបណ្តេញលោក Nagelsmann នៅសល់ពីរខែទៀតនៃរដូវកាលនេះ។ ក្រោមការដឹកនាំរបស់លោក Tuchel ក្រុម Bayern ធ្លាក់ចេញពីGerman Cup និង Champions League បន្ទាប់ពីគាត់បានមកដល់ ប៉ុន្តែក្រុមនេះបានគ្រងជើងឯកលីកកំពូលអាល្លឺម៉ង់នៅរដូវកាលនេះដដែល

លោក Tuchel គឺជាអ្នកចាត់ការផ្សេងគ្នាទីដែលបានឈ្នះពានជាមួយ Bayern ក្នុងរយៈពេលឆ្នាំចុងក្រោយបន្ទាប់ពីលោក Pep Guardiola, Carlo Ancelotti, Jupp Heynckes, Niko Kovac, Hansi Flick ដែលបានឈ្នះវាពីរដង និងលោក Nagelsmann កីឡាករ Forward Muller និងអ្នកចាំទី Manuel Neuer ដែលរងរបួសដែលខកខានក្នុងពាក់កណ្តាលរដូវកាលនេះ បន្ទាប់ពីបាក់ជើងក្នុងវិស្សមកាលជិះស្គី បានលើកពានជាមួយគ្នាដែលពេលនេះពួកគេបានឈ្នះ១១ដងជាមួយក្រុម

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖