ខេត្តស្ទឹងត្រែង៖ សត្វក្រពើព្រៃចំនួន ២៥ក្បាលងាប់ចំនួន២ក្បាលនៅសល់ ២៣ក្បាលត្រូវបាននាយកដ្ឋានជលផលនៃក្រសួងកសិកម្មរៀបចំពិធីលែងបន្សាំក្នុងបឹងមួយរយៈ នឹងធ្វើព័ទ្ធរបងជុំវិញដើម្បីអភិរក្ស។
តាមរបាយការណ៍របស់នាយកដ្ឋានជលផលនៃក្រសួងកសិកម្មបានបញ្ជាក់ថា សត្វក្រពើព្រៃចំនួន ២៥ក្បាលនេះ បានធ្វើការដឹកជញ្ជូនមកពីខេត្តសៀមរាប យកមកលែងនៅក្នុងបឹងខាំផាក្នុងដែនជំរកសត្វព្រៃសៀមប៉ាងនិយាមកា0631361.1581419 ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រែកមាសស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
របាយការណ៍បញ្ជាក់បន្ថែមថា ក្នុងពិធីលែងក្រពើនេះ ក៏មានការចូលរួមពី តំណាងក្រុមហ៊ុនរ៉ាយហ្សីងហ្វី អាជ្ញាធរស្រុកសៀមប៉ាង,មេបញ្ជាការមេបញ្ជាការរងវរៈសេនាតូចអន្តរាគមន៍លេខ២៨៣.២៨៥ ផ្នែកសឹករងស្រុកព្រះសង្ឃសិស្សានុសិស្សរួមទាំងប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាងផងដែរ។
ការលែងសត្វក្រពើព្រៃចំនួន ២៣ក្បាលក្នុងបឹងខាងលើនិងធ្វើរបងព័ទ្ធជុំវិញបឹងនោះ ដើម្បីការពារនិងរួមគ្នាធ្វើការអភិរក្សសត្វក្រពើព្រៃដើម្បីបន្តពូជឲ្យសំបូរបែបឡើងវិញ។
នាយកដ្ឋានជលផលនៃក្រសួងកសិកម្មសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវលើកកម្ពស់ការប្រុងប្រយ័ត្នជាពិសេសប្រជាពលរដ្ឋនៅក្នុងស្រុកសៀមប៉ាង និងនៅជិតទីតាំងភូមិសាស្ត្របឹងខាងលើត្រូវលើកម្ពស់ការប្រុងប្រយ័ត្ន៕
ដោយ៖ សូរិយា