ព័ត៌មានទាន់ហេតុការណ៍៖

អង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា : សកម្មភាពនៃVideo សកម្មភាពព្យាយាមសម្លាប់ខ្លួន(Commit suicide attempt) ជាការសំដែង

ចែករំលែក៖

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការសហការជាមួយក្រុមហ៊ុន Tik Tok អំពីវីដេអូសកម្មភាពព្យាយាមសម្លាប់ខ្លួន(Commit suicide attempt)  ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ក្រោយពីការស្រាវជ្រាវ នាយកដ្ឋានបានរកឃើញថា សកម្មភាពនៃVideo នេះ គឺជាការសម្តែងធ្វើត្រាប់តាម ដែលមានរូបភាពដូចជាការព្យាយាមសម្លាប់ខ្លួនដោយការលេបថ្នាំពេទ្យជាច្រើនគ្រាប់ ហើយពុំមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់បុគ្គលណាម្នាក់នៅកម្ពុជានោះទេ។ នេះជាការបញ្ជាក់ពីអង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។

នាយកដ្ឋានសូមអំពាវនាវដល់អ្នកនិយមប្រើប្រាស់បណ្តាញសង្គម សូមកុំធ្វើតម្រាប់តាមសកម្មភាពដូចបានរៀបរាប់ខាងលើឱ្យសោះប្រសិនបើបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម បានដឹងឬមានដំណឹងអំពីព័ត៌មានដែលពាក់ព័ន្ឋនឹងសកម្មភាពខាងលើ សូមមេត្តាជូនដំណឹងមកកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋានគរបាលជាតិ ក្រសួងមហាផ្ទៃ៕

ដោយ ៖ សហការី


ចែករំលែក៖