ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៣ ម៉ោង ១២:៣០នាទីថ្ងៃត្រង់ កំលាំងប៉ុស្តិ៍នគរបាលច្រាំងចំរេះ១ សហការជាមួយកម្លាំងជំនាញខណ្ឌ បានបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចលេខ៥ក្រុម១ ភូមិ៣ សង្កាត់ច្រាំងចំរេះ១  ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ ឈ្មោះ បូណា ហាសាន់ភេទប្រុសអាយុ២០ឆ្នាំមានទីលំនៅក្រុម១ភូមិ៣សង្កាត់ច្រាំងចំរេះ១                                                                                    ខណ្ឌឬស្សីកែវ ភ្នំពេញ មុខរបរ ពិតប្រាកដ។

សម្ភារ:ដកហូតមាន ៖

-ក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់សង្ស័យជាគ្រឿងញៀន

-ទូរស័ព្ទម៉ាកអូប៉ូ(OPPO)ពណ៌ខៀវដែលមានលេខ069241414 ។

 ចំពោះមុខសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានដើម្បីបន្តនីតិវិធី ៕

ដោយ៖ ជីណា


ចែករំលែក៖