ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង ៖ ក្រុងពាលីសុំសេក្ដីសុខ សម្ពោធ ដាក់ឲ្យប្រើប្រាស់ ស្ពានអាកាស តាមបណ្ដោយផ្លូវជាតិ លេខ៥ឬស្សីកែវ និងស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប ខណ្ឌជ្រោយចង្វារ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីរួមជាមួយនិងមន្ត្រី អាជ្ញាធរដែនដី  នៅរសៀលថ្ងៃទី៣០ ឧសភា ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី សុំសេចក្ដីសុខ សេចក្ដីចម្រើន សម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាសនៅលើបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅសង្កាតឬស្សីកែវ ខណ្ឌឬស្សីកែវ និង ស្ពានបេតុងខ្សែកាប ឆ្លងកាត់ កាត់ទន្លេសាប ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ.ក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន  នៅថ្ងៃទី៣១ ឧសភា ២០២៣ ។ 

    សូមបញ្ជាក់ថា៖ ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបមានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសងខាង ,កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹង កម្រាលស្ពាន៣៤ម៉ែត្រ ។ សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន ៤, គន្លងខ្សែយានយន្ត ទទឹង៣.៧៥ម៉ែត្រ,គន្លងធ្វើចរាចរ២ខ្សែទៅ និង២ខ្សែ មក , កម្ពស់នាវាចរ ក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ , កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមានៅ រដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺនិងដាក់ ស្លាកសញ្ញាចរាចរ ។ 

  ស្ពាននេះសាងសង់​ដោយ​ក្រុមហ៊ុនOCIC ដោយ ប្រើរយៈពេលវេលា​២៨​ខែ ក្រោយការ ស្ថាបនារួចស្ពានបេតុងខ្សែកាបនេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥ខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ខណ្ឌជ្រោយចង្វារ ។ 

    ដោយឡែកសម្រាប់ស្ពានអាកាសឫស្សីកែវ បានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០២២ មានបណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រកំពស់ ៥ម៉ែត្រ ដោយហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅ ចន្លោះស្ពានបេតុងឆ្លងកាត់ទន្លេសាបថ្មីនេះ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១៥ខែ ។

   គួររំលឹកផងដែរថា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបើក ការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាបនេះកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៧ ហើយនឹងបើកម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៣ជាមួយស្ពានអាកាសឫស្សីកែវព្រមៗគ្នាតែម្តង៕

ដោយ ៖ សំរិត


ចែករំលែក៖