អ្នកចាត់ការទូទៅលោក Christophe Galtier បាននិយាយថា ខ្សែប្រយុទ្ធ Lionel Messi នឹងលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្រុមParis St-Germain ទល់នឹងក្រុម Clermont នៅថ្ងៃសៅរ៍នេះ។
សារព័ត៌មាន BBC Sport បានរាយការណ៍កាលពីខែឧសភាថាខ្សែប្រយុទ្ធអាហ្សង់ទីនអាយុ៣៥ឆ្នាំនឹងចាកចេញនៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅរដូវក្តៅនេះ។ Messi ដែលបានចូលរួមជាមួយការផ្ទេរដោយមិនមានតម្លៃខ្លួនពី Barcelona ក្នុងខែកក្កដា ឆ្នាំ២០២១ បានជួយ PSG ឈ្នះពានរង្វាន់ Ligue 1 ពីររដូវកាលជាប់ៗគ្នា។
លោក Galtier បាននិយាយថា “ខ្ញុំមានឯកសិទ្ធិក្នុងការបង្វឹកកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ នេះនឹងក្លាយជាការប្រកួតចុងក្រោយរបស់គាត់នៅ Parc des Princes ហើយខ្ញុំសង្ឃឹមថាគាត់នឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត”។
PSG បានបង្កើនសន្តិសុខនៅផ្ទះ Messi, ខ្សែប្រយុទ្ធ Neymar, ខ្សែបម្រើ Marco Verratti និងលោក Galtier កាលពីខែមុន បន្ទាប់ពីមានការតវ៉ាពីអ្នកគាំទ្រប្រឆាំងនឹងអ្នកទាំងនេះ។
បន្ទាប់ពីការបរាជ័យដោយ Lorient និង Messi ត្រូវបានព្យួររយៈពេល២សប្តាហ៍បន្ទាប់ពីធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដោយគ្មានការអនុញ្ញាតពី PSG។ ក្រោយមកគាត់បានសុំទោសមិត្តរួមក្រុមរបស់គាត់។
Messi បានធ្វើជាប្រធានក្រុមអាហ្សង់ទីនដើម្បីទទួលជ័យជម្នះនៅព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ហើយបន្ទាប់ពីការវិលត្រឡប់របស់គាត់ពីការប្រកួតនោះទំនងជានឹងបន្តនៅ PSG ។ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ដើម្បីបន្តការស្នាក់នៅរបស់គាត់មួយឆ្នាំមុនពេលផ្លាស់ប្តូរចិត្ត។
Messi មាន២១គ្រាប់ និង២០ Assists សម្រាប់ក្រុម PSG ក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ និង៣២គ្រាប់ក្នុង៧៤ប្រកួតសម្រាប់ក្លិបទាំងមូល។ PSG ត្រូវបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League នៅវគ្គ១៦ក្រុមចុងក្រោយក្នុងរយៈពេលពីររដូវកាលកន្លងមក។
អ្នកនិពន្ធបាល់ទាត់អេស្ប៉ាញលោក Guillem Balague បាននិយាយថា Messi គ្រោងនឹងធ្វើការសម្រេចចិត្តលើអនាគតរបស់គាត់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែនឹងមិនត្រលប់ទៅ Barcelona ជាក្លិបចាស់ដែលគាត់បានចំណាយពេល២១ឆ្នាំនោះទេ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)