ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីលោក ចូ បៃដិន ជំពប់ជើងដួលតែមិនមានរបួសនោះទេ

ចែករំលែក៖

សារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជំពប់ជើងដួលនៅលើវេទិកា ខណៈដែលរូបលោកចូលរួមក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតយោធានៅឯសាលាកងទ័ពអាកាសក្នុងរដ្ឋ Colorado នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
ភ្លាមៗនោះដែរ សេតវិមានបានចេញមកបញ្ជាក់ថា លោក បៃដិន មិនបានរងរបួសអ្វីនោះទេ រីឯលោក បៃដិនផ្ទាល់ក៏បានក្រោកឈរដើរទៅរកកៅអីអង្គុយដោយខ្លួនឯងផងដែរ។ នៅពេលលោក បៃដិន ងើបឈរ លោកបានចង្អុលទៅកាន់វត្ថុម្យ៉ាងដែលធ្វើឱ្យលោកជំពប់ជើងដួល ហើយវត្ថុនេះត្រូវបានគេបញ្ជាក់ថា គឺជាថង់ខ្សាច់តូចៗចំនួន២ ដែលគេប្រើដើម្បីទ្រឧបករណ៍ Teleprompters។
លោក ចូ បៃដិន មានអាយុ៨០ឆ្នាំ គឺជាប្រធានាធិបតីមានវ័យចំណាស់ជាងគេនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ហើយលោកក៏បាន ប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីម្ដងទៀត សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤ផងដែរ៕  ដោយ៖ ធីរីណា

រូប​ថត​ ៖ AP


ចែករំលែក៖