ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី០៤ មិថុនា ចំនួន ១៨ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៣នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៤៣នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេសនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះ។

ក្នុងចំណោមជនសង្ស័យចំនួន ៤៣នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់ ១២នាក់ (ស្រី ១នាក់)។​ ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៩នាក់ (ស្រី ០នាក់)។​ និងប្រើប្រាស់ ៥ករណី ឃាត់ ២២នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៤ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៥៦,៦៩ក្រាម និង១កញ្ចប់តូច។​ កេតាមីន (Ke) ស្មេីនិង​ ៤២៨,៧៣ក្រាម។អុិចស្តាសុី (mdma) ស្មេីនិង​ ៨១០,៣៣ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៨អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ២អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១២នាក់ ចាប់យក Ice ១២៧,៥៥ក្រាម, Ke ៤២៨,៧៣ក្រាម និង MDMA ៨១០,៣៣ក្រាម។

*២ / បន្ទាយមានជ័យ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់ ចាប់យក Ice ៥,៣២ក្រាម។

*៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៨៦ក្រាម។

*៤ / កំពង់ចាម៖ អនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់។

*៥ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ០,៣២ក្រាម។

*៦ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ចាប់យក Ice ២,៤៦ក្រាម, Ke ២៧,៤៤ក្រាម និង MDMA ២១,៦៤ក្រាម។

*៧ / ព្រៃវែង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យក Ice ៦,៧៥ក្រាម។

*៨ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ២អង្គភាព

*១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៥,៣៣ក្រាម។

*២ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៨,១០ក្រាម៕

ដោយ៖សហការី​


ចែករំលែក៖