ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត១គ្រឿងបើកលឿនលើផ្លូវជាតិលេខ៥៧ទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយបណ្ដាលឱ្យបុរសជាឪពុកស្លាប់កូនរងរបួស

ចែករំលែក៖

ខេត្តប៉ៃលិន ៖ បើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលជំនាញចរាចរណ៍នៃក្រុងប៉ៃលិនបានឲ្យដឹងថា នៅវេលាម៉ោង១៦និង២០នាទីថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្តោងរុឺម៉ក និងរថយន្ដ០១ករណី នៅលេីផ្លូវជាតិលេខ៥៧ ចំណុចផ្លូវឡេីងចំណោតជិតចំណតភាសុី ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សប្រុស២នាក់បានរងរបួសធ្ងន់ម្នាក់ជាឪពុក(បន្ទាប់មកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ) ក្មេងប្រុសម្នាក់ដែលរួមដំណើរ ត្រូវជាកូនរបួសស្រាល,ខូចខាតម៉ូតូកម្រិតមធ្យម០១គ្រឿង,ខូចខាតរថយន្តកម្រិតមធ្យម០១គ្រឿង ដូចខាងក្រោម ៖

១-ភាគីរងគ្រោះ ឈ្មោះ មឿន សាម៉េត ភេទប្រុស អាយុ៤៨ឆ្នាំ​ មុខរបររត់រុឺម៉ក រស់នៅភូមិអូរច្រាលេី សង្កាត់ទួលល្វា ក្រុងប៉ៃលិន  ខេត្តប៉ៃលិន(ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ)បេីកបរម៉ូតូម៉ាកសាន់យ៉ាន់សេរីចាស់ គ្មានផ្លាកលេខ សណ្ដោងរុឺម៉កពណ៌ស ទិសដៅពីកេីតទៅលិចនិងអ្នករួមដំណេីរ ឈ្មោះ ម៉េត សាមុត ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស(របួសស្រាល)ត្រូវជាកូនភាគីរងគ្រោះ។

 ២-ភាគីបង្កមិនស្គាល់អត្តសញ្ញាណ បេីកបររថយន្ដម៉ាកព្រូស ពណ៌ខ្មៅ ពាក់ផ្លាកលេខប៉ៃលិន2B-9995(រថយន្តខូចខាតមធ្យមផ្នែកខាងមុខ)បើកបររថយន្តគេចចេញពីកន្លែងកេីតហេតុ។

-ក្រោយពេលកើតហេតុ៖ជនបង្កបានបើកបររថយន្តគេចពីកន្លែងកើតហេតុ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ពង្រាយកម្លាំងតាមដងផ្លូវនិងដេញតាមរហូតដល់ចំណុចអង់តែន០១៦ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក៏ម្ចាស់រថយន្តបានឈប់រថយន្តផ្លុងចោលនិងរត់ចេញពីរថយន្តបាត់។

-មូលហេតុ៖បណ្តាលមកពីកត្តាមនុស្សបេីកបររថយន្ដម៉ាកព្រូស ពណ៌ខ្មៅ បើកបរក្នុងល្បឿនលឿន វ៉ាជែងមិនគោរពផ្លូវអទិភាព ក៏បុកភាគីរងគ្រោះពីក្រោយ ដែលធ្វេីដំណេីរស្របទិសគ្នា ពីកេីតទៅលិច។

-បច្ចុប្បន្ន ភាគីរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង,ពេលបញ្ជូនជនរងគ្រោះមិនទាន់ដល់ពេទ្យខេត្តបាត់ដំបងផង ដល់ពាក់កណ្ដាលផ្លូវជនរងគ្រោះបានបាត់បង់ជីវិតដោយជនរងគ្រោះរបួសធ្ងន់ធ្ងរខ្លាំង ។ រថយន្តសង្គ្រោះក៏បានដឹកសពវិលត្រឡប់ទៅលំនៅដ្ឋានសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

សមត្តកិច្ចជំនាញបានបន្តថា÷ចំណែកវត្តុតាងត្រូវបាន កម្លាំងជំនាញផែនសណ្ដាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានយករថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីបន្តការស្រាវជ្រាវរកម្ចាស់រថយន្ត និងអនុវត្តតាមនីតិវិធី ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖