ខេត្តបន្ទាយមានជ័យ ៖ មនុស្ស០២នាក់ រងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូកង់បីបុកកៀរប៉ះរថយន្តធំ នៅវេលាម៉ោង ០៦ល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅចន្លោះ បង្គោលគីឡូម៉ែត្រលេខ ៣៧៨-៣៧៩ លើផ្លូវជាតិ៥ខាងកើតសាលាស្រុកអូរជ្រៅប្រហែល៣០០ម៉ែត្រ ស្ថិតនៅភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ មុនដំបូងមានម៉ូតូកង់បី០១គ្រឿង ម៉ាក់DAYUN ពណ៌ខៀវ ពាក់ផ្លាកលេខភំ្នពេញ1HV-6001 បើកបរដោយឈ្មោះ ស៊ុម វ៉ាន់ដន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរម្នាក់ ភេទប្រុស (ក្តាប់អត្តសញ្ញាណមិនបាន)បានបើកបរក្នុងទិសដៅពីកើតទៅទិសខាងលិច លុះមកដល់កន្លែងកើតហេតុ បានឡើងវ៉ាជែង ជ្រុលចង្កូតទៅបុកប៉ះចំ ចំហៀងរថយន្តធំ០១គ្រឿង ក្បាលរថយន្តពាក់ផ្លាកលេខ ចង្កូតស្ដាំPP0197 និងកន្ទុយរថយន្តពាក់ផ្លាកលេខភ្នំពេញ4A2045 អ្នកបើកបរក្តាប់អត្តសញ្ញាណមិនបាន (រត់គេចខ្លួនបាត់)បានបើកបរក្នុងទិសដៅពីលិចទៅទិសខាងកើត(ផ្ទុយទិសគ្នា) ។
នគរបាលបានបញ្ជាក់ថា៖ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យអ្នកបើកបរម៉ូតូកង់បី របួសធ្ងន់ បាក់ដៃខាងឆ្វេងនិងអ្នករួមដំណើរ របួសធ្ងន់ ដោយកង់រថយន្តកិនដាច់ជើងខាងឆ្វេង និងដាច់ដៃខាងឆ្វេង ។ កត្តាដែលបង្កឲ្យមានគ្រោះថ្នាក់នេះ គឺ បណ្តាលមកពីអ្នកបើកម៉ូតូកង់បីឡើងវ៉ាជែង មិនប្រកាន់ស្តាំ ។ ជនរងគ្រោះទាំង០២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ វត្ថុតាងម៉ូតូនិងរថយន្តខូចខាតស្រាល នគរបាលជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ៕
ដោយ ៖ វណ្ណា