ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៤ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ០៥នាក់ ;នេះបើគិតចាប់ពីម៉ោង ៣៖០០នាទី នាថ្ងៃទី០៣ ដល់វេលាម៉ោង ៣៖០០នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា៖បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ រួមមានដូចខឆងក្រោម៖
*១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៩២១ករណី មានមនុស្ស ២,៣២២នាក់។
*២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៨៧១សំណើ និងបិទសំណុំរឿង ២៩៤សំណើ (រកឃើញមនុស្ស ១,៣៤១នាក់, ឃាត់ខ្លួនជនសង្ស័យ ១៣៥នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។
*៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៥០ករណី៕
ដោយ៖ សហការី