ព័ត៌មានទាន់ហេតុការណ៍៖

ជាលើកដំបូងបំផុតនៅប្រទេសកម្ពុជាដែលមន្ទីរពេទ្យកាល់ម៉ែត ចាប់ផ្តើមប្រើប្រាស់នូវវិធីសាស្ត្រព្យាបាលជំងឺមហារីកដោយកាំរស្មីទំនើបមួយកម្រិតបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ ជាលើកដំបូងបំផុតនៅប្រទេសកម្ពុជាដែលមន្ទីរពេទ្យកាល់ម៉ែត ចាប់ផ្តើមប្រើប្រាស់នូវវិធីសាស្ត្រព្យាបាលជំងឺមហារីកដោយកាំរស្មីទំនើបមួយកម្រិតបន្ថែមទៀត ដែលជាបច្ចេកទេសចុងក្រោយលំដាប់ស្តង់ដារអន្តរជាតិ Volumetric modulated arc therapy (VMAT) ក្រោមការសហការគ្នាមួយរយ:ពេលធំជាមួយនឹងក្រុមគ្រូពេទ្យ និងអ្នករូបវិទ្យាវេជ្ជសាស្រ្តនៃប្រទេសបារំាង។

គួរបញ្ជាក់ដែរថា បច្ចេកទេសព្យាបាលកាំរស្មីដោយ VMAT នឹងជួយពន្លឿនរយ:ពេលបញ្ចាំងកាំរស្មីលឿនជាងមុន ព្រមទាំងកាត់បន្ថយ ផលវិបាកក្រោយកាំរស្មីបានយ៉ាងច្រើនបើប្រៀបធៀបនឹងបច្ចេកវិទ្យា សាមញ្ញធម្មតា (3D comformal) ហើយថែមទាំង អាចបញ្ជូនបរិមាណកាំរស្មីដ៏សមស្រប ដែលនឹងសម្លាប់កោសិកាមហារីកបានយ៉ាងជោគជ័យ។

បច្ចេកទេសកាំរស្មី VMAT ត្រូវបានគេប្រើប្រាស់ជាសាកល ដោយបង្កើនភាគរយជាសះស្បើយ ចំពោះ ជំងឺមហារីកជាច្រើន ដូចជា :

មហារីក ច្រមុះ មាត់ បំពង់ក 

មហារីក ខួរក្បាល

មហារីក មាត់ស្បូន

មហារីក សុដន់

មហារីក សួត

មហារីក មហារីកក្រពះ

មហារីកបំពង់អាហារ

មហារីក លំពែង ។ល។

សូមអញ្ជើញមកពិគ្រោះនិងព្យាបាលជំងឺជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធិភាព និង ទំនុកចិត្ត៕

ដោយ ៖ សិលា


ចែករំលែក៖