ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២២៣នេះ បានឱ្យដឹងថា កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវមាស បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងនាំខ្លួនក្រុមអ្នកញៀនល្បែងស៉ីសងខុសច្បាប់ចំនួន ១០នាក់ ខណៈដែលពួកគាត់ប្រមូលផ្ដុំគ្នាលេងល្បែង។
លោកអធិការស្រុក បានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលេីនេះ បានធ្វេីឡេីងកាលពីរសៀលថ្ងៃទី០៦ មិថុនាម្សិលមិញនេះ នៅចំណុចភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ជាក់ស្ដែងកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនមនុស្សចំនួន ១០នាក់ ១.ឈ្មោះ កើត ចន្ថា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល, ២.ឈ្មោះ ហាន ហ៊ាប ភេទស្រី អាយុ៤០ឆ្នាំ, ៣.ឈ្មោះ ពៅ សាក់ ភេទស្រី អាយុ៦ឆ្នាំ, ៤.ឈ្មោះ សំ ណាត ភេទស្រី អាយុ៥៥ឆ្នាំ, ៥.ឈ្មោះ ពៅ សុរ៉ានយ៉ា ភេទស្រី អាយុ៥០ឆ្នាំ, ៦.ឈ្មោះ ប៉ិច ថាវរី ភេទស្រី អាយុ៣២ឆ្នាំ, ៧.ឈ្មោះ ជាវ ហៀក ភេទស្រី អាយុ៥១ឆ្នាំ, ៨.ឈ្មោះ អៀង គង់ ភេទស្រី អាយុ៦០ឆ្នាំ, ៩.ឈ្មោះ ធឿន ស្រីលក្ខ័ ភេទស្រី អាយុ៣០ឆ្នាំ និង១០.ឈ្មោះ ញ៉ែត រ៉ាន ភេទស្រី អាយុ៥៣ឆ្នាំ អ្នកទាំង៩រស់នៅភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
បច្ចុប្បន្នក្រោយឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង១០នាក់ខាងលើត្រូវបានធ្វើការអប់រំ និងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕
ដោយ៖ អរុណរះ