ការនាំចេញរបស់ប្រទេសចិនបានធ្លាក់ចុះលឿនជាងការរំពឹងទុកនៅក្នុងខែឧសភា ហើយការនាំចូលបានធ្លាក់ចុះ ដូចគ្នាដោយសារតែតំរូវការពីក្រៅប្រទេសមានតិចតួច ហើយការប្រើប្រាស់ក្នុងស្រុកនៅតែធ្លាក់ចុះផងដែរ។
ការនាំចេញរបស់ប្រទេសចិនដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកបានធ្លាក់ចុះ 7.5 ភាគរយក្នុងខែឧសភាបើប្រៀបធៀបជាប្រចាំឆ្នាំ ដែលជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីខែមករា និងហើយធ្លាក់ទាបជាងខែមេសាដែលមានកំណើន 8.5 ភាគរយន។ ចំណែកការនាំចូលក៏បានធ្លាក់ចុះ៤,៥ភាគរយបើប្រៀបធៀបជាប្រចាំឆ្នាំ តែបើ ធៀបនឹងខែមុនគឺធ្លាក់ចុះ ៧,៩ភាគរយ។
ការនាំចេញធ្លាក់ចុះដោយសារតម្រូវការទិញទំនិញពីប្រទេសចិនរបស់បណ្តាលប្រទេសនៅលើពិភពលោកត្រូវបានកាត់បន្ថយច្រើន ជាមួយគ្នានេះការនាំចូលផលិតផលទៅក្នុងប្រទេសចិនក៏មានចំនួនតិចតួច ព្រោះតែប្រទេសចិនពុំមានតម្រូវការនាំយកគ្រឿងបន្លាស់ និងសម្ភារៈពីបរទេស ដើម្បីបង្កើតផលិតផលសម្រេចសម្រាប់ការនាំចេញ។
បើតាមទិន្នន័យរបស់កូរ៉េខាងត្បូងកាលពីសប្តាហ៍មុនបានបង្ហាញថាការនាំចេញទៅកាន់ប្រទេសចិនបានធ្លាក់ចុះ 20.8 ភាគរយនៅក្នុងខែឧសភាផងដែរ ៕
ប្រភពៈ https://www.channelnewsasia.com/