ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកមោងឫស្សី​ ឃាត់ខ្លួនមុខសញ្ញាម្នាក់​ ជំនាញ​ខាងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅរសៀល​ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ បុរសម្នាក់​ ដែលមុខសញ្ញាលួចទ្រព្យសម្បត្តិអ្នកដទៃ​យ៉ាងសកម្ម​ក្នុង​មូលដ្ឋាន​ ត្រូវ​បាន​កម្លាំងជំនាញ​ស្រុកមោងឫស្សី​ កាលពីវេលាម៉ោង​៧ព្រឹកមិញនេះ​ ក្រោធ្វេីសកម្មភាពលួច​យកទូរស័ព្ទដៃពីជនរងគ្រោះចំនួន​ពីរនាក់​ រស់នៅភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ 

ប្រភពដដែលបន្តថា​ កម្លាំងជំនាញ​នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះចំនួន​០២នាក់៖​

១-ឈ្មោះ ឡុង ម៉ាឡា ភេទស្រី អា​យុ៤៩ឆ្នាំ រស់នៅភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ថាបានបាត់ទូរស័ព្ទដៃ០១គ្រឿងម៉ាក oppo ពណ៌​ក្រ​ហម​០១គ្រឿងប្រាក់ដុល្លាអាមេរិកចំនួនលា១០០ ដុល្លាប្រាក់រៀល២២ម៉ឺនរៀល កាល ពីថ្ងៃទី​០៥ខែ​មិ​ថុនាឆ្នាំ២០២៣ វេលា ម៉ោង២និង០០នាទីរំលងអ​ធ្រាត្រឈានចូលថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២៣​ ​ចំណុចភូមិរ៉ា ឃុំមោង ស្រុកមោង ឫស្សី ខេត្តបាត់ដំបងដោយត្រូវជនសង័្សយលួចយក។

២-ជនរងគ្រោះឈ្មោះ ឯម សុម៉ាលី ភេទស្រី អាយុ​១៨ឆ្នាំ រស់នៅភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បាត់បង់ទូរសព្ទ័ដៃ០១គ្រឿង ម៉ាក​vivo ពណ៌ត្រួយចេក កាលពី យប់ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២៣ វេ លាម៉ោង១និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៥ខែមុថុនាឆ្នាំ២ ០២៣ ចំណុចភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយជនសង័្សយលួចយក។ 

ទទួលបានពាក្យបណ្តឹងនេះ​ និងដោយ​អនុត្តតាមយោ បល់ដឹកនាំរបស់​លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម សាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​លឹម​  ពុទ្ធីឡា​ ស្នង ការងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​លោ​កវរសេនី យ៍ឯក​ ស​ គឹម​ឡុង​ អធិ​ការនគរបាលស្រុកមោងឫស្សី​ បានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វេីការស្រាវជ្រាវ​ រហូតកំណត់មុខសញ្ញាបាននិង​ឈានដល់ការឃាត់ខ្លួនជនសង័្សយចំនួន​០១នាក់ឈ្មោះ ផល សុភាក់ ហៅ​ជ្រូកភេទប្រុសអា​យុ២៤ឆ្នាំរស់នៅភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងដកហូតបានទូរស័ព្ទដៃ​ចំនួន​០២គ្រឿង ដែលជារបស់ជនរងគ្រោះ ឃាត់ខ្លួនបាន​នៅចំណុចក្រុមទី០៧ ភូមិរ៉ា ឃុំមោង ស្រុកមោង​ឫ​ស្សី វេលាម៉ោង០៩និង៤០នាទីព្រឹក នាថ្ងៃទី០៧ ខែ​ មិថុនា​ឆ្នាំ២០២៣ ។ 

ទូរស័ព្ទដៃចំនួ​ន០២គ្រឿងត្រូវបានប្រគល់ជូនម្ចាស់វិញ​ រីឯជនសង័្សយត្រូវ​បានឃាត់ខ្លួនរៀបចំសំណុំ​រឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តទោសតាមផ្លូវច្បាប់ ៕

ដោយ​៖ សហការី​


ចែករំលែក៖