ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នងស្ថិតនៅជាប់ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ភិន ស្រីម៉ៅ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរកាត់ដេរ ។
តាមប្រភព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុខកេីតហេតុនោះ គេលឺសំឡេងផ្ទុះចរន្តអគ្គិសនីចេញពីផ្ទះសង់ពីឈេីលេី ថ្មក្រោម និងមានអណ្ដាតភ្លេីងឆេះឡេីងតែម្ដង បង្កឱ្យមានការភ្ញាក់ផ្អេីលដល់អ្នកជិតខាងជួយយកទឹកជះពន្លត់ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឱ្យជួយហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ទឹកពន្លត់ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញអន្តរាគមន៍ពន្លត់ បង្ការពន្លត់អគ្គិភ័យបានចេញរថយន្តជាច្រើនគ្រឿងដេីម្បីធ្វេីការបាញ់ទឹកពន្លត់ ។
ក្នុងករណីអគ្គិភ័យនេះ កម្លាំងជំនាញបង្ការ សង្គ្រោះអគ្គិភ័យ បានធ្វេីការបាញ់ទឹកពន្លត់អស់ទឹកចំនួន០៨ឡាន ដោយប្រេីពេលវេលា១ម៉ោងក៏រលត់ទៅវិញជាស្ថាពរ និងមិនរាលដាលដល់ផ្ទះផ្សេងទៀត ឬគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡេីយ ។
ចំពោះការខូចខាត គឺផ្ទះ០១ខ្នងសង់ពីឈេីលេី ថ្មក្រោមខូចខាតទាំងស្រុងនិងផ្ទះល្វែង០១ខ្នងទៀតខូចខាត៣០%៕
ដោយ ៖ ភារ៉ា ដង្កោ