ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីអ្នកបើកបរចាំបាច់ត្រូវការយល់ដឹងពី ” ការប្រើភ្លើងសញ្ញាបត់ ” ?

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅថ្ងៃសៅរ៍ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ហេតុអ្វីអ្នកបើកបរចាំបាច់ត្រូវការយល់ដឹងពី ” ការប្រើភ្លើងសញ្ញាបត់ ” ?

ក្រសួង​សាធារណការ​ បានបញ្ជាក់ថា​ ការប្រើភ្លើងសញ្ញបត់ (Use of Turn Signal) មានដូចខាងក្រោម​៖

-ត្រូវប្រើភ្លើងសញ្ញាបត់ឱ្យបានត្រឹមត្រូវ

-ត្រូវប្រើភ្លើងសញ្ញាបត់នៅពេលត្រូវការបត់ និងត្រូវប្រើភ្លើងសញ្ញាបត់ឱ្យសមស្របតាមពេលវេលា យ៉ាងតិច

៥ វិនាទី(កុំឆាប់ពេក)

-ត្រូវបិទភ្លើងសញ្ញាបត់នៅពេលបត់រួច ឬប្តូរគន្លងរួច។

ដូច្នេះ​សូមស្វែងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ។ 

ជាមួយគ្នានេះ​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងដែរថា៖​ ប្រសិនអ្នកបើកបរជួបស្ថានភាពដូចក្នុងរូបខាងក្រោម តើត្រូវផ្តល់សិទ្ធិឱ្យរថយន្តណាទៅមុន? 

បន្ថែមពីនេះ​ ក្រសួង​ ក៏បានបញ្ជាក់ដែរថា​ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមតាមដានការចុះផ្សាយប្រចាំថ្ងៃ នៅលើហ្វេសប៊ុកក្រសួងស្វែងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ៕

ដោយ​៖ សហការី​


ចែករំលែក៖