ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃនៅព្រលប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះថា៖ ករណីឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ នៅចំណុចមុខផ្ទះលេខ៥៤ ផ្លូវលេខ៤៨៨ ក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ត្រូវបានកម្លាំងជំនាញនៃ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្រ្កាបបានហេីយ។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត សុីម៉េង បានធ្វេីការស្រាវជ្រាវនឹងបេីកការស៊េីបអង្កេតកំណត់មុខសញ្ញា ឃាត់ខ្លួនជនសង្ស័យម្នាក់។
ជនសង្ស័យឈ្មោះ ផ្កា រំចេក ហៅតឿ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២០៖២០នាទីត្រង់ចំណុចផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដែលបានធ្វេីសកម្មភាពបានចំនួន០១ករណី នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៦៖០០នាទី បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់កំពុងឈប់ម៉ូតូបានសំរេចនៅចំណុចមុខផ្ទះលេខ៥៤ ផ្លូវលេខ៤៨៨ ក្រុមទី១៤ ភូមិ២ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សំភារះដកហូតរួមមាន៖ ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ស ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ1JX-8452។ បច្ចុប្បន្នកម្លាំងជំនាញ បានបញ្ជូនជនសង្ស័យនឹងវត្ថុតាងខាងលេី ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សហការី