ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អនុគ្រោះបន្ទាប់ពី លោក ស សាឡុងដេត បានធ្វើការសុំទោសដោយដឹងនូវកំហុស ដូចមានក្នុងវីដេអូ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានចិត្តសន្តោសប្រណី គ្រប់បែបយ៉ាង ចំពោះបុគ្គលណា ចេះទទួលស្គាល់កំហុសខ្លួនឯង ទោះប្រឆាំង យ៉ាងណាក៏ដោយ គឺសម្តេចតែងចិត្តទន់ កាលបើពួកគេដឹងខ្លួន ហើយសុំទោស យល់ថាខ្លួនដើរផ្លូវខុស។ 

តាមរយៈប្រព័ន្ធ Telegram សម្តេចផ្ទាល់ បានបញ្ជាក់ថា : ដោយដឹងនូវកំហុសលោកស សាឡុងដេតបានធ្វើការសុំទោសដូចមានក្នុងវីដេអូនេះ។

សម្តេចតេជោ ហ៊ុនសែន បានបន្តថា, ដោយសាមុីខ្លួនបានដឹងកំហុសនិងបានសុំទោសជាសាធារណៈខ្ញុំស្នើរសុំដល់ក្រសួងយុត្តិធម៍ធ្វើការជាមួយដើមបណ្តឹងនិងតុលាការដើម្បីបញ្ចប់រឿងក្តីនេះតាមវិធីដែលអាចធ្វើទៅបានដូចជាការដកពាក្យបណ្តឹងឬលើកលែងការចោទប្រកាន់។

សូមរម្លឹកថា : ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅកម្ពុជា បានប្រតិកម្ម និងថ្កោលទោសយ៉ាងដាច់អហិង្ការ ចំពោះបុគ្គលឈ្មោះ ស ឡុងដេត ដែលរិះគន់ការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា កាលពីពេលថ្មីៗ កន្លងទៅ ដោយគ្មានការពិត និងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់ប្រទេសជាតិ។

បច្ចុប្បន្ន លោក ស សាឡុងដេត បានទទួលស្គាល់ពីកំហុសរបស់ខ្លួន ដូចនិយាយក្នុង (វីដេអូ) នេះ ៕

ដោយ ៖ សិលា


ចែករំលែក៖