ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពលួចទូរសព្ទដៃមួយគ្រឿង នៅក្នុងមន្ទីរពេទ្យកុមារជាតិ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៤និង២០នាទី ទាបភ្លឺកម្លាំងប៉ុស្តិ៍នគរបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្តែង ពីបទលួច(លួចទូរស័ព្ទដៃម៉ាកOPPO ០១គ្រឿង) ដែលប្រព្រឹត្តបទល្មើស និងឃាត់ខ្លួននៅចំណុចក្នុងមន្ទីរពេទ្យកុមារជាតិ ផ្លូវលេខ១១០ ក្រុមទី៤២ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

 មន្ត្រីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា ជន សង្ស័យ ឈ្មោះ  ឈួន សុផល ហៅ ផល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាដក ស្នាក់ នៅមិនពិតប្រាកដ (មានសារធាតុញៀន)។

 វត្ថុតាងចាប់យកមានទូរស័ព្ទដៃ០១គ្រឿង ម៉ាកOPPO (ចាប់យបពីខ្លួនជនសង្ស័យឈ្មោះ រ៉ា ឆេង ហៅ ឆេង) ដែលជារបស់ជនរងគ្រោះ និងបានធ្វើការប្រគល់ជូនជន រងគ្រោះវិញតាមការស្នើសុំ ។

 ជនរងគ្រោះ ឈ្មោះ ម៉ានុត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល  ។

 បច្ចប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖