ភ្នំពេញ ៖ ក្រុមផលិតវីដេអូ ជ្រកក្រោមពាក្យអប់រំ តែបែរជាបង្ហាញពីចរិតអសីលធម៌ ត្រូវបានមន្ត្រីក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហៅមកអប់រំ ជាលើកទី២ ។ នេះនើយោងតាមប្រភពពី សិល្បករកម្ពុជា ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅ រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។
នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការរិះគន់យ៉ាងខ្លាំងទៅលើក្រុមយុវជន ស្ត្រីមួយក្រុម បង្កើត រឿង មហាអាសអាភាស ចរិកដ៏ថោកទាប ប៉ះពាល់ដល់ សេចក្តីថ្លៃថ្នូរ របស់វប្បធម៌ខ្មែរ ដែលពួកគេ មិនគួរមានចរិក ធូរថ្លៃសោះ។
ទីបំផុត ! ក្រុមផលិតវីដេអូ ជ្រកក្រោមពាក្យអប់រំ តែបង្ហាញពីចរិតអសីលធម៌បែបអាសអាអាភាសនោះ ត្រូវបានមន្ត្រីក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហៅមកអប់រំទូន្មានប្រៀនប្រដៅ ម្តងទៀត។
សូមបញ្ជាក់ថា : នាពេលថ្មីៗនេះ នៅលើបណ្តាញសង្គមក្នុងប្រទេសកម្ពុជា មានមហាជនមិនតិចនាក់ទេ បានផ្ទុះប្រតិកម្មយ៉ាងខ្លាំង ពាក់ព័ន្ធរឿងលួចត្រពាំង ដែលត្រូវបានផលិតឡើងដោយដាក់ចំណងជើងអប់រំ តែអត្ថន័យជាក់ស្តែង គ្មានតម្លៃអប់រំឡើយ ពោលគឺបែបអសីលធម៌តែម្តង ដោយបង្ហាញពីក្មេងស្រីលួចត្រពាំងម្នាក់ ត្រូវកាត់កងនឹងផ្លូវភេទ ជាមួយលោកតាម្ចាស់ត្រពាំង ដែលការថតវីដេអូបែបនេះ នាំឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ ទំនៀមទំលាប់ និងវប្បធម៌ជាតិទាំងមូល ។ រាល់ការ មើល បានចូល Comments រិះគន់ក្រុមពួកទាំងនេះ យ៉ាងចាស់ដៃពីអ្នកលេង facebook និងសំណូមពរឲ្យសមត្ថកិច្ច អាជ្ញាធរ ជំនាញដែលមានភារកិច្ច ចាត់វិធានការជាបន្ទាន់ទៅលើក្រុមអសីលធម៌ទាំងនេះ។
ជុំវិញបញ្ហានេះ អ្នកលេងបណ្តាញសង្គមជាច្រើននាក់ ក៏បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាមានវិធានការឲ្យបានតឹងរឹងបំផុត លើអ្នកបង្កើតមាតិកា ក៏ដូចជាការថតវីដេអូ ដែលបានបង្ហាញរូបភាពអសីលធម៌ អាសអាអាស និងហិង្សា ពីព្រោះថា វីដេអូទាំងនោះ ឥទ្ធិពលមិនល្អ ដល់ក្មេងៗជំនាន់ក្រោយ ដែលជាទំពាំងស្នងឬស្សី ។
ឈុតឆាករបស់ពួកគេ ស្ទើរតែផលិតជា ករណីសេវាភ្លូភេទ ហើយពួកគេនៅក្មេងៗ ទៅជាបង្កើតភាពពាលាអាវ៉ាសែ ធ្វើឲ្យសង្គមស្អប់ខ្ពើមបំផុត ។ ដូច្នេះសូមខាង ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហៅមកអប់រំ ហើយ ត្រូវមានវិធានការឲ្យពួកគេធ្វើការសុំទោសជាសាធារណៈ ពីព្រោះថាប៉ះពាល់ដល់វប្បធម៌ជាតិធ្ងន់ធ្ងន់ធ្ងរបំផុត ៕
ដោយ ៖ សិលា