ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគងពិសី ចុះសាកសួរប្រមូលព័ត៌មានពីជនរងគ្រោះករណី​ប្លន់ម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមុិញ ដោយទទួលបានបទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថ បានចុះដល់ភូមិត្រពាំងលើក​ ឃុំស្ដុក​ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីប្រមូលព័ត៌មានករណីប្លន់យកម៉ូតូ០១គ្រឿង ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩​ ពណ៌ខ្មៅ  ពាក់ស្លាកលេខ​ កំពង់ស្ពឺ 1M-7766 ។  

-ជនរងគ្រោះ​ ១-​ឈ្មោះ​ គន់​ កូដា​ ភេទប្រុស​ អាយុ​១៦​ឆ្នាំ​ មុខរបរសិស្ស​ ទីលំនៅបច្ចុប្បន្ន​  ភូមិព្រៃដំណាក់​ ឃុំព្រៃវិហារ​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ។

-២-ឈ្មោះ​ បូរិ​ន​ វិសាល​ ភេទប្រុស​ អាយុ១៥ឆ្នាំ​ មុខរបរសិស្ស​ ទីលំនៅបច្ចុប្បន្ន​ ភូមិព្រៃដំណាក់​ ឃុំព្រៃវិហារ​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ។ 

តាមដំណើររឿង ជនល្មេីស​មានគ្នា​ ០៣នាក់ ជិះម៉ូតូ០១គ្រឿង​ ម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ សេរីឆ្នាំ២០២២​ ឡេីងតែម​ គ្មានស្លាកលេខ​ អាយុប្រហាក់ប្រហែល ១៩-២០ឆ្នាំ ក្នុងនោះមានម្នាក់ពាក់អាវក្រៅ​ ពណ៌ខ្មៅ​ ជិះម៉ូតូ​មកឈប់ពីមុខ​ម៉ូតូរងគ្រោះរួចយកកាំបិតចុងស្រួច​មកគំរាម​ រួចយកម៉ូតូជិះរត់គេចខ្លួនបាត់​ ។  

បច្ចុប្បន្ន​ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគងពិសី កំពុងស្រាវជ្រាវ ឈានទៅរកមុខសញ្ញាមកផ្តន្ទាទោសតាមច្បាប់ ៕

ដោយ ៖ សហការី


ចែករំលែក៖