ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានរៀបពិធីប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនដល់គ្រួសានៃសព លោកអនុសេនីយ៍ឯក គង់ ភីន និងលោកអនុសេនីយ៍ឯក ឈុំ ហៀង ជាមន្រ្តីនគរបាលជាតិដែលទទួលមរណៈ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែ ជេស្ឋ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ខៀវ ចាន់ណា នាយការិយាល័យបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត និងជាប្រធានគណះកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា បានដឹកនាំលោកនាយ នាយរងការិយាល័យបុគ្គលិក យកថវិកាសមាគមនមិត្តនគរបាលជាតិកម្ពុជា ចំនួន ១២,០០០,០០០ (ដប់ពីរលានរៀលគត់) ប្រគល់ជូនគ្រួសារសពដែលជាមន្រ្តីនគរបាលជាតិចំនួន ០២រូប ៖

១ / លោកស្រី រ៉ែម គឹង ត្រូវជាភរិយាសពលោកអនុសេនីយ៍ឯក គង់ ភីន អត្តលេខ ២៥៥៥៤ ឋាន: នាយរងផ្នែក សន្តិសុខ អធិការដ្ឋាននគរបាលស្រុកគូលែន  ដែលបានទទួលមរណ:ភាព ដោយមូលហេតុ (ជំងឺមហារីកថ្លើម)    បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦.០០០.០០០៛(ប្រាំមួយលានរៀលគត់) ។

២ / លោកស្រី ប៊ូ ហឿង ត្រូវជាភរិយាសពលោកអនុសេនីយ៍ឯក ឈុំ ហៀង (មន្ត្រីនគរបាលចូលនិវត្តន៍) អធិការដ្ឋាននគរបាលស្រុកសង្គមថ្មី ដែលបានទទួលមរណ:ភាព ដោយមូលហេតុ (ជំងឺឈឺសន្លាក់)ព្រមទាំងបានប្រគល់ថវិកា សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦.០០០.០០០៛(ប្រាំមួយលានរៀលគត់) ។

ថ្លែងក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក ខៀវ ចាន់ណា នាយការិយាល័យបុគ្គលិក  បានសំណេះសំណាលជាមួយក្រុមគ្រួសារនៃសព ហើយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និងលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តផងដែរ ។

ហើយជាចុងបញ្ចប់លោកវរសេនីយ៍ឯក ខៀវ ចាន់ណា មានប្រសាសន៍ផ្តាំផ្ញើដ៏ក្រុមគ្រួសារនៃសព ឲ្យយកចិត្តទុក្ខដាក់ក្នុងការថែទាំសុខភាពឲ្យបានល្អ និងជូនពរឲ្យជូនតែពុទ្ធពរទងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លាតឡើយ៕

ដោយ ៖ សហការី


ចែករំលែក៖