ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលយុត្តិធម៌ខេត្តកំពត កោះហៅអគ្គនាយកនិងអគ្គនាយករងក្រុមហ៊ុនពិភពដីមាស ចូលខ្លួននៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ៩ ព្រឹក

ចែករំលែក៖

ភ្នំពេញ៖ លិខិតផ្លូវការនិងទៅដល់លោកអគ្គនាយកនិងអគ្គនាយករងក្រុមហ៊ុនពិភពដីមាសឆាប់ៗខាងមុខនេះ ដើម្បីមកពិភាក្សាលើបណ្តឹងរបស់ប្រជាពលរដ្ឋនៅខេត្តកំពតចំនួន ២៥៩ បណ្តឹង នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៩ ព្រឹកនៅស្នងការដ្ឋាននគរបាលខេត្តកំពត ។ នេះក៏យោងតាមការបង្ហោះរបស់ facebook លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅរសៀលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣ ។ 

ទី១ -កោះហៅឈ្មោះ ចេង សង្ហាក់ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិឈើទាលជ្រុំ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត ឱ្យចូលមកកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពត នៅ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក ។ ដើម្បីសាកសួរ តាមបណ្ដឹងរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត ពីបទ ឆបោក មានស្ថានទម្ងន់ទោស ។

ទី២-កោះហៅឈ្មោះ ហ៊ី គីមហុង ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឱ្យចូលមកកាន់ ស្នងការ ដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក ។ ដើម្បីសាកសួរ តាមបណ្តឹងរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត ពីបទ ឆបោកមានស្ថានទម្ងន់ទោស ។ 

សូមបញ្ជាក់ថា : មិនមែនជារឿងធម្មតា ខណៈអ្នកទាំងពីរ បណ្តឹងរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត ចំនួន ២៥៩ បណ្តឹង ពីបទ ឆបោកមានស្ថានទម្ងន់ទោស ! ដូច្នេះចូលខ្លួនមក បើអ្នកស្អាតស្អំ កុំឱ្យយកអំពើមិនគប្បី ទៅប្រព្រឹត្តផ្សេងៗ បោកប្រាស់ប្រជាពលរដ្ឋនេះជាដើម ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖