ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋ Uttar Pradesh ទទួលរងការវាយប្រហារដោយរលកកម្តៅ សម្លាប់មនុស្ស៣៤នាក់

ចែករំលែក៖

សារព័ត៌មាន AP នៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា ក្រុមមន្ត្រីនៅក្នុងប្រទេសឥណ្ឌាបានឱ្យដឹងនៅថ្ងៃសៅរ៍នេះថាមនុស្សយ៉ាងហោចណាស់ក៏៣៤នាក់ដែរបានស្លាប់ ដោយសាររលកកម្ដៅដ៏ក្ដៅនារយៈពេល២ថ្ងៃ កន្លងមកនេះ នៅក្នុងរដ្ឋ អ៊ូតតា ប្រាដែស (Uttar Pradesh) ដោយជំរុញឱ្យក្រុមគ្រូពេទ្យនិងអាជ្ញាធរណែនាំឱ្យមនុស្សមានអាយុ៦០ឆ្នាំឡើង ត្រូវស្នាក់នៅក្នុងផ្ទះអំឡុងពេលថ្ងៃ។
មនុស្ស ៣៤នាក់ដែលបានស្លាប់ សុទ្ធសឹងជាមនុស្សមានវ័យ៦០ឆ្នាំឡើង និងមានបញ្ហាសុខភាពស្រាប់ ឬជំងឺប្រចាំកាយ ដែលធ្វើឱ្យពួកគេមិនអាចទ្រាំទ្រនឹងកម្ដៅបាន។ បើតាមអាជ្ញាធរឥណ្ឌា ជនរងគ្រោះដែលបានស្លាប់ទៀតសោតត្រូវបានរាយការណ៍នៅក្នុងស្រុកបាលលៀ (Ballia) ស្ថិតនៅចម្ងាយ ២០០គីឡូម៉ែត្រពី ភាគអាគ្នេយ៍នៃទីក្រុង Lucknow ដែលជារដ្ឋធានីនៃរដ្ឋ Uttar Pradesh។
មនុស្ស ២៣នាក់ដែលស្លាប់ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ និង១១នាក់ផ្សេងទៀតត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រសប្ដាហ៍នេះដែលសីតុណ្ហភាពបានឡើងដល់ ៤២.២អង្សាសេ ឬលើសកម្រិតកម្ដៅធម្មតា ៤.៧អង្សាសេ៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN-VNA


ចែករំលែក៖