ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ព្យាយាមសម្លាប់ខ្លួនជាច្រើនដងមិនបានសម្រេច តែលើនេះស្លាប់ដូចបំណង

ចែករំលែក៖

ខេត្តបាត់ដំបង៖ នគរបាលខេត្តបាត់ដំបងបានឱ្យដឹងនៅរសៀលថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២៣នេះថា   មានការភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលបុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនស្ថិតនៅចំណុចក្រុមទី៧ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

    តាមការបំភ្លឺពីឈ្មោះ សុខ ចម្រើន ភេទស្រី អាយុ៥២ឆ្នាំ ដែលត្រូវជាប្រពន្ធបានប្រាប់អោយដឹងថា ជនរងគ្រោះមានឈ្មោះ នី ភា ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅក្នុងក្រុមទី៧ ភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលជនរងគ្រោះខាងលើតែងផឹកស្រាជាប្រចាំដោយខូចចិត្តព្រោះម្តាយស្លាប់។ ក្រោយមកជនរងគ្រោះបានព្យាយាមសម្លាប់ខ្លួនជាច្រើនដងតែមិនសម្រេច រហូតមកដល់វេលាម៉ោងប្រហែល ២០និង១០នាទី ថ្ងៃទី១៦ខែមិថុនា ក៏មានការភ្ញាក់ផ្អើលប្រទះឃើញជនរងគ្រោះបានធ្វើអត្តឃាតដោយយកខ្សែកាប្លិ៍ចងកទៅនឹងមែកឈើស្លាប់បាត់ទៅហើយ។

    ក្រោយពេលកើតហេតុប្រជាពលរដ្ឋបានរាយការណ៍មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តាចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យ ព្រមទាំងធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖