ខេត្តកណ្ដាល៖ យុវជនសង្ស័យម្នាក់ ឆ្លៀតពេលម្ដាយឪពុកក្មេងស្រីមិននៅផ្ទះ បានចូលដល់ក្នុងបន្ទប់ដេកក្មេងស្រីរងគ្រោះក្នុងគោលបំណងរំលោភ តែមិនបានសម្រេច ដោយសារក្មេងស្រីរងគ្រោះគេចខ្លួនទាន់ រួចរៀបរាប់ប្រាប់ឪពុកម្ដាយ ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្ដង។
ករណីនេះបានកើតឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៧និង៣០នាទី នៅភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនរងគ្រោះអាយុ១៤ឆ្នាំ មានទីលំនៅភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដលមុខរបរនៅផ្ទះ។
ចំណែកជនសង្ស័យឈ្មោះ គាំ រតនា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៧និង៣០នាទី នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងតែដេកនៅក្នុងបន្ទប់ម្នាក់ឯង ស្រាប់តែជនសង្ស័យឈ្មោះ គាំ រតនា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិឃុំខាងលើបានដើរចូលមកក្នុងបន្ទប់របស់ជនរងគ្រោះ ហើយជនសង្ស័យ ឈ្មោះ គាំ រតនា បានយកដៃរបស់ខ្លួនមកទាញរូតខោខាងមុខ របស់ជនរងគ្រោះចេញដែលកំពុងតែ ដេកលក់ ។ ពេលនោះជនរងគ្រោះ បើកភ្នែកឡើងក៏ឃើញជនសង្ស័យស្រាតខោខ្មៅជើងខ្លីរបស់គេចេញពីខ្លួន ហើយជនរងគ្រោះក៏បានចាប់ទាញខោស្លៀកមកវិញ ស្រាប់តែជនសង្ស័យនិយាយថា នៅអោយស្ងៀម អោយបងសុំ មួយមក(សុំដេកជាមួយជនរងគ្រោះ)។ ពេលនោះ ជនសង្ស័យបានចាប់ស្រាតខោជនរងគ្រោះចេញម្ដងទៀត ( ជនសង្ស័យបានធ្វើសកម្មភាពស្រាតខោជនរងគ្រោះចំនួន០២ដង) ហើយជនរងគ្រោះ ក៏សួរទៅជនសង្ស័យថា បងឯងធ្វើអីហ្នឹង?ជនសង្ស័យក៏ឆ្លើយប្រាប់ទៅវិញថា នៅអោយស្ងៀមទៅបងសុំមួយមក (សុំរួមភេទជាមួយជនរងគ្រោះ)។ភ្លាមនោះជនរងគ្រោះក៏ស្ទុះងើបចេញពីកន្លែងដេកហើយយកភួយមករុំខ្លួន ដើរដល់មាត់ទ្វារ បន្ទប់ ស្រាប់តែជនសង្ស័យឈ្មោះ គាំ រតនា ស្ទុះទៅចាប់ទាញជនរងគ្រោះផ្តួល ទៅលើពូក ហើយបានធ្វើសកម្មភាពនាងតាមរយៈម្រាមដៃ។ខណៈនោះជនរងគ្រោះ ខំប្រឹងរើបម្រះ និងបានរត់ទៅក្នុងបន្ទប់ របស់ឪពុកខ្លួនហើយខ្ទាស់គន្លឹះជាប់ដើម្បីកុំអោយជនសង្ស័យចូលមកបាន។ បន្ទាប់មកទៀត ជនសង្ស័យក៏បាន ដើរចេញពីផ្ទះជនរងគ្រោះក្នុងសភាពធម្មតា។
កន្លងមកជនសង្ស័យតែងតែមានចេតនាមិនល្អទៅលើជនរងគ្រោះតាំងតែជនរងគ្រោះ នៅពុំទាន់ដឹងក្ដីមកម្ល៉េះដោយ ចាប់ឱបជនរងគ្រោះ និងជួនកាលក៏ព្យាយាមរំលោភជនរងគ្រោះតែមិនបានសម្រេច រហូតមកដល់ថ្ងៃកើតហេតុនេះតែម្ដង។ លុះពេលឪពុករបស់ជនរងគ្រោះ ត្រឡប់មកពីធ្វើការវិញ ជនរងគ្រោះក៏ប្រាប់រឿងរ៉ាវទៅដល់ឪពុករបស់ខ្លួន និង បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុសិ៍្តនគរបាលរដ្ធបាលសៀមរាប ហើយនគរបាលប៉ុស្តិ៍សៀមរាបបានសហការជាមួយនឹង កម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅអធិការដ្ធាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីចាត់វិធានការតាមនីតិវិធី ៕
ដោយ៖ ស្អាងជ័យ