ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៨ មិថុនា ចំនួន ១៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៤នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៤នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ។

ក្នុងចំណោមជនសង្ស័យចំនួន ៣៤នាក់ រួមមាន ៖ 

+ជួញដូរ ៧ករណី ឃាត់ ១២នាក់ (ស្រី ១នាក់)។

+ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៦នាក់ (ស្រី ២នាក់)។

+ប្រើប្រាស់ ៤ករណី ឃាត់ ១៦នាក់ (ស្រី ១នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៨ ខែមិថុនា រួមមាន ៖ 

-មេតំហ្វេតាមីន (Ice) = ១០៦២,៤២ក្រាម និង៣កញ្ចប់តូច។

-មេតំហ្វេតាមីន (Wy) = ០,៦៥ក្រាម។

លទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៩អង្គភាព 

១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យក Ice ៧៧៧,៣២ក្រាម។

២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៣ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យក Ice ៣,២៨ក្រាម។

៤ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៥០ក្រាម។

៥ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យក Ice ២កញ្ចប់តូច។

៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់។

៧ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៤៨,២០ក្រាម។

៨ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។

៩ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យក Ice ៤៨,៨៣ក្រាម។

កងរាជអាវុធហត្ថ ៖ ៣អង្គភាព

១ / កណ្តាល៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យក Ice ៨៨,៣៣ក្រាម និង Wy ០,៦៥ក្រាម។

២ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៤៤ក្រាម។

៣ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ០នាក់ ចាប់យក Ice ៩៨,៨០ក្រាម៕

ដោយ ៖ សហការី


ចែករំលែក៖