ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោថា ៖ «សង្ឃឹមថាកម្ពុជាអាចនឹងរកឃើញប្រេងនៅក្នុងបឹងទន្លេសាប នៅលើគោក និងនៅក្នុងទឹកសមុទ្រក៏មាន»

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានលើកឡើងដោយរំពឹងថា កម្ពុជាអាចនឹងស្វែងរកប្រភពប្រេងរួមទាំងអាចចម្រាញ់ប្រេងលក់លើឆាកអន្តរជាតិបានផងដែរ។

ថ្លែងនៅក្នុងពិធីសម្ពោធរោងចក្រផលិតទឹកស្អាតបាក់ខែង នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រុមហ៊ុនចំរាញ់ប្រេងមួយដែលទទួលសិទ្ធិក្នុងការចម្រាញ់ប្រេងនៅដែនសមុទ្រកម្ពុជាបានក្ស័យធនហើយ ខណៈដែលប្រេងនៅកម្ពុជាមិនទាន់ត្រូវបានចែកចាយទៅកាន់ពិភពលោកនៅឡើយ។

សម្ដេចបានបន្ថែមថា កម្ពុជាអាចមានសក្ដានុពលប្រេងច្រើន រួមទាំងនៅតាមតំបន់បឹងទន្លេសាបនៅក្នុងដីនិងនៅក្នុងសមុទ្រកម្ពុជាផងដែរ។

សម្ដេចថា៖ «សង្ឃឹមថាកម្ពុជាអាចនឹងរកឃើញប្រេងនៅក្នុងបឹងទន្លេសាប នៅលើគោក និងនៅក្នុងទឹកសមុទ្រក៏មាន»។ 

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រទេសមានសន្ដិភាព ទោះបីប្រឈមបញ្ហាកូវីដ-១៩ ប៉ុន្ដែរាជរដ្ឋាភិបាល បានកសាងសមិទ្ធផលថ្មីៗជាច្រើនសម្រាប់កម្ពុជា។«បើយើងរួមគ្នាអភិវឌ្ឍន៍ប្រទេសយើងនឹងរឹតតែរីកចម្រើនទៅមុខ»។

សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ក្រោយបោះឆ្នោតសម្ដេច នឹងបន្តចុះសួរសុខទុក្ខជាមួយកម្មករកម្មការិនីចំនួន១០កន្លែងទៀត ដោយចាប់ពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣។

សម្ដេចតេជោ បន្តបញ្ជាក់ថា ការចុះជួបកម្មករនិយោជិតនេះ គឺដើម្បីស្វែងយល់ពីកិច្ចការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីគាំពារកម្មករនិយោជិតថា តើសម្រេចបានដល់កម្រិតណាខ្លះ?។

សម្ដេចតេជោ ហ៊ុន សែន បង្ហាញមោទនភាពចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានជោគជ័យលើពីការរំពឹងទុក ជាពិសេសបានអនុវត្តនូវគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ក្នុងការផ្ដល់នូវការឧបត្ថម្ភគាំទ្រលើការចំណាយផ្សេងៗដល់ប្រតិភូកីឡា និងអត្តពលិកទាំងអស់រួមជាមួយនឹងការផ្ដល់ការចូលទស្សនា និងការចេញផ្សាយដោយមិនគិតថ្លៃ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរពីនយោបាយទឹកសម្រាប់ប្រជាពលរដ្ឋក្រីក្រ ក្នុងនោះអ្នកដែលប្រើប្រាស់ទឹកមិនលើស៧ម៉ែត្រគូប គឺតម្លៃទឹក១ម៉ែត្រគូបត្រឹម៤០០ រៀលប៉ុណ្ណោះ ហើយអ្នកដែលប្រើទឹកចាប់ពី៨ម៉ែត្រគូបដល់១៥ ម៉ែត្រគូបតម្លៃ៧២០រៀល ក្នុង១ម៉ែត្រគូបប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រទេសមានសន្ដិភាព ទោះបីប្រឈមបញ្ហាកូវីដ-១៩ ប៉ុន្ដែរាជរដ្ឋាភិបាល បានកសាងសមិទ្ធផលថ្មីៗជាច្រើនសម្រាប់កម្ពុជា។«បើយើងរួមគ្នាអភិវឌ្ឍន៍ប្រទេសយើងនឹងរឹតតែរីកចម្រើនទៅមុខ»។

សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ក្រោយបោះឆ្នោតសម្ដេច នឹងបន្តចុះសួរសុខទុក្ខជាមួយកម្មករកម្មការិនីចំនួន១០កន្លែងទៀត ដោយចាប់ពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៣។

សម្ដេចតេជោ បន្តបញ្ជាក់ថា ការចុះជួបកម្មករនិយោជិតនេះ គឺដើម្បីស្វែងយល់ពីកិច្ចការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីគាំពារកម្មករនិយោជិតថា តើសម្រេចបានដល់កម្រិតណាខ្លះ?។

សម្ដេចតេជោ ហ៊ុន សែន បង្ហាញមោទនភាពចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានជោគជ័យលើពីការរំពឹងទុក ជាពិសេសបានអនុវត្តនូវគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ក្នុងការផ្ដល់នូវការឧបត្ថម្ភគាំទ្រលើការចំណាយផ្សេងៗដល់ប្រតិភូកីឡា និងអត្តពលិកទាំងអស់រួមជាមួយនឹងការផ្ដល់ការចូលទស្សនា និងការចេញផ្សាយដោយមិនគិតថ្លៃ ៕

ដោយ ៖ សិលា


ចែករំលែក៖