ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីបានជាអ្នកជំងឺទឹកនោមផ្អែមប្រឈមនឹងបញ្ហាដំបៅជើង?

ចែករំលែក៖

ភ្នំពេញ ៖ បញ្ហាស្ពឹកជើងលើអ្នកជំងឺទឹកនោមផ្អែមជាមូលហេតុចំបងដែលបណ្តាលអោយកើតមានដំបៅជើង។ គេសង្គេតឃើញថា ប្រមាណ៥០ភាគរយនៃអ្នកជំងឺទឹកនោមផ្អែមដែលវិវត្តន៏លើសពី១០ឆ្នាំនឹងមានបញ្ហាស្ពឹកជើង។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ។ 

អ្នកជំងឺទឹកនោមផ្អែមដែលមានបញ្ហាស្ពឹកជើងប្រឈមនឹងការប៉ះទង្គិចពីខាងក្រៅ( Facteur mécanique extrinsèque)ដោយមិនដឹងខ្លួនដូចជា៖

-ការកកិតនឹងស្បែកជើង

-ការមុតនឹងរបស់រឹង

-ការរលាកនឹងរបស់ក្តៅ

ដើម្បីកាត់បន្ថយហានិភ័យដំបៅជើងដោយសារការប៉ះទង្គិចអ្នកជំងឺទឹកនោមផ្អែមត្រូវធ្វើដូចម្តេចខ្លះ?

 ⁃ ពាក់ស្បែកជើងជិតមុខជាប្រចាំ

 ⁃ ជ្រើសរើសស្បែកជើងអោយសមនឹងទំហំនិងទ្រង់ទ្រាយរបស់ជើង

 ⁃ ពិនិត្យស្បែកជើងជាប្រចាំមុនពេលពាក់

 ⁃ មិនត្រូវដើរជើងទទេ

 ⁃ មិនត្រូវទុកក្រចកវែងពេករឺកាត់ក្រចកខ្លីពេក

ដើម្បីស្វែងយល់បន្ថែមពីជំងឺទឹកនោមផ្អែមប្រឈមនឹងបញ្ហាដំបៅជើង ក៏ដូចជាវិធីធ្វើយ៉ាងណាអោយសុខភាពល្អ បងប្អូនអាចមកប្រឹក្សាជាមួយនឹង ក្រុមគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យកាល់ម៉ែត បានជារៀងរាល់ថ្ងៃ ៕

ដោយ ៖ សហការី


ចែករំលែក៖