ព័ត៌មានទាន់ហេតុការណ៍៖

សត្វទន្សោង១ក្បាលរបួសជើង ទៅមុខមិនរួច ដេកតាមប្រឡាយទឹក

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ ៖ សត្វទន្សោងគោព្រៃ ដែលជាសត្វកម្រ ស្ទើរដាច់ពូជ ដែលកំពុងមានវត្ដមាន តិចតួចបំផុត នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត នៅក្នុងខេត្ដឧត្ដរមានជ័យ។

នៅថ្ងៃទី១៩ខែ មិថុនា ឆ្នាំ ២០២៣ សត្វទន្សោងញី១ក្បាលបានរងរបួសជើងមុខផ្នែកខាងស្តាំ ដួលក្រោកមិនរួចត្រង់ចំណុចចុងប្រឡាយក្នុង ភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យត្រូវបានកម្លាំងគណៈកម្មការសហគមន៍និងមន្ត្រីឧទ្យានុរក្សជួយ សង្គ្រោះដឹកយកទៅទីស្នាក់ការកណ្តាលរបស់សហគមន៍ ស្ថិតនៅភូមិឈូកមាស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង៦និង៤៥ នាទីល្ងាច ដើម្បីព្យាបាល។

ទន្សោងញី១ក្បាលដែលរងរបួសជើងក្នុងចំណោមសត្វទន្សោងជាច្រើនក្បាលទៀតកន្លងមក ត្រូវបានក្រុមព្រានដាក់អន្ទាក់និងបរបាញ់ ងាប់កន្លងមក។ បច្ចុប្បន្ននេះក្រុមព្រានព្រៃនៅតែបន្តលបលួចដាក់អន្ទាក់និងបរបាញ់សត្វព្រៃនៅក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន្ដ ជាបន្តបន្ទាប់។ បើតាមការសន្និដ្ឋានទៅលើរបួសសត្វទន្សោងញី ក្រុមគណ:កម្មការសហគមន៍និងមន្រ្ដីឧទ្យានុរក្សឱ្យដឹងថា អាចនិងរបួសដោយសារគ្រាប់អាវុធរបស់ព្រានព្រៃ៕

ដោយ៖ សូរិយា


ចែករំលែក៖