ខ្សែការពារសញ្ជាតិវែល Ben Davies បានដកខ្លួនចេញពីក្រុមសម្រាប់ការប្រកួតជម្រុះយូរ៉ូ២០២៤ (Euro 2024) របស់ពួកគេជាមួយនឹងប្រទេសទួរគី ដោយសារតែគាត់បំពេញកាតព្វកិច្ចក្នុងកំណើតកូនដំបូងរបស់គាត់។
ខ្សែប្រយុទ្ធ Kieffer Moore មិនអាចប្រើបានទេ បន្ទាប់ពីកាតក្រហមរបស់គាត់ពេលប្រកួតទល់នឹងអាមេនីកាលពីថ្ងៃសុក្រ ខណៈអ្នកចាំទី Tom King ក៏មិនបានធ្វើដំណើរទៅកាន់ទីក្រុង Samsun ដែរ។
គ្រូបង្វឹកជម្រើសជាតិវែលលោក Rob Page បានបញ្ជាក់ថា ការសម្រេចចិត្តរបស់ Davies ក្នុងការស្នាក់នៅក្នុងផ្ទះត្រូវបានរៀបចំទុកជាមុន មុនពេលការប្រកួតជាមួយអាមេនី។ ទួរគីឈរកំពូលតារាងក្នុងពូល D ដោយវែលមាន២ពិន្ទុតាមពីក្រោយលេខ៣។
លោក Page បាននិយាយថា “Kieffer Moore គឺជាការខាតបង់ដ៏ធំមួយសម្រាប់ពួកយើង ប៉ុន្តែឥឡូវនេះមានឱកាសសម្រាប់អ្នកដទៃដើម្បីឈានជើងឡើង និងទាញយកអត្ថប្រយោជន៍។ ការសម្រេចចិត្តរបស់ Ben ត្រូវបានរៀបចំទុកជាមុន វាជាការខកចិត្ត ប៉ុន្តែវានៅក្រៅការគ្រប់គ្រងរបស់យើង ហើយយើងនឹងធ្វើការផ្លាស់ប្តូរដែលនឹងធ្វើឱ្យយើងប្រកួតប្រជែង។ អ្វីដែលខ្ញុំចង់បានគឺប្រតិកម្មពីកីឡាករក្នុងការសម្តែង។ ប្រសិនបើពួកគេធ្វើបែបនោះ លទ្ធផលនឹងមើលថែខ្លួនឯង”។
ក្រុមរបស់លោក Page កំពុងសម្លឹងមើលការវាយបកវិញ បន្ទាប់ពីចាញ់អាមេនីក្នុងផ្ទះ ៤–២ យ៉ាងអាម៉ាស់កាលពីថ្ងៃអង្គារកន្លងទៅ។ ការបរាជ័យក្រោមស្នាដៃក្រុមអាមេនីកាលពីថ្ងៃសុក្រគឺជារឿងដ៏អាក្រក់បំផុតមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះសម្រាប់ក្រុមវែល ដែលបានឈានដល់ការប្រកួតជើងឯកអឺរ៉ុបពីរលើក និងការប្រកួតបាល់ទាត់ពិភពលោកមួយចាប់តាំងពីឆ្នាំ២០១៦។
Davies វ័យ៣០ឆ្នាំដែលមានបទពិសោធន៍គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលលោក Page បាននិយាយអំពីការសប្បាយចិត្តដែលបានត្រឡប់មកវិញមុនពេលការប្រកួតជាមួយអាមេនី បន្ទាប់ពីខ្សែការពារមកពីក្លិប Spurs រូបនេះខកខានការប្រកួតបើកឆាករបស់ក្រុមជាមួយក្រូអាត និងឡាតវី។ប៉ុន្តែការត្រឡប់មកវិញរបស់គាត់បានប្រែក្លាយទៅជាគ្រោះមហន្តរាយប្រឆាំងនឹងភាគីដែលមានចំណាត់ថ្នាក់លេខ៧១ក្រោមពួកគេនៅក្នុងចំណាត់ថ្នាក់ពិភពលោក។
ខ្សែការពារ Neco Williams ដែលខកខានបញ្ចប់រដូវកាល Premier League ជាមួយនឹងរបួសថ្គាម ទំនងជាត្រូវចាប់ផ្តើមជំនួសកីឡាករ Davies។ Uncapped Morgan Fox គឺជាកីឡាករផ្សេងទៀតនៅក្នុងក្រុមរបស់លោក Page ដែលមានពេលវេលាលេងទៀងទាត់នៅខ្សែការពារឆ្វេងសម្រាប់ក្រុម Stoke City ក្នុងក្របខ័ណ្ឌ Championship ។
ប្រសិនបើ Daniel James និង Brennan Johnson បន្តប្រតិបត្តិការយ៉ាងល្អពេលបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិប្រទេសទួរគី Tom Bradshaw, Liam Cullen និង Nathan Broadhead នឹងស្វែងរកឱកាសដើម្បីជំនួសពេលដែលអវត្តមានរបស់ Moore ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)