ប្រធានក្រុមព័រទុយហ្គាល់ Cristiano Ronaldo បានរកគ្រាប់បាល់ឈ្នះនៅនាទីចុងក្រោយនៅរាត្រីប្រវត្តិសាស្ត្ររបស់គាត់ ខណៈដែលគាត់បានក្លាយជាកីឡាករបុរសដំបូងគេដែលឈ្នះពានរង្វាន់អន្តរជាតិដែលបានបងង្ហាញខ្លួនចំនួន២០០ដងក្នុងការប្រកួតជម្រុះ Euro 2024 របស់ពួកគេលើក្រុមអ៊ីស្លង់កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមិថុនា ២០២៣។
កីឡាករវ័យ៣៨ឆ្នាំរូបនេះបានរកគ្រាប់បាល់បញ្ចូលទីលើក្រុមអ៊ីស្លង់ផុតដៃអ្នកចាំទី ។ គ្រាប់បាល់ដំបូងត្រូវបានចាត់ទុកជាមិនបានការសម្រាប់កីឡាករ Inacio ដោយសារតែបាល់ offside ដែលត្រូវបានអាជ្ញាកណ្តាលឆែក VAR។ នោះជាគ្រាប់បាល់អន្តរជាតិទី១២៣របស់ Ronaldo ដែលបានពង្រីកកំណត់ត្រាពិភពលោករបស់គាត់។
Ronaldo ដែលកំពុងលេងឲ្យក្លិប Al-Nassr បានបំបែកកំណត់ត្រាស៊ុតបញ្ចូលទីបាន១៩៦គ្រាប់របស់ខ្សែប្រយុទ្ធគុយវ៉ែត Bader Al-Mutawa កាលពីខែមីនា ហើយត្រូវបានផ្តល់វិញ្ញាបនបត្រដោយ Guinness World Records មុនពេលចាប់ផ្តើមការប្រកួតដើម្បីសម្គាល់ទីតាំងចុងក្រោយបង្អស់នេះ។
គាត់បាននិយាយក្រោយការប្រកួតថា “សម្រាប់ខ្ញុំ វាជាសមិទ្ធផលមិនគួរឲ្យជឿ វាអស្ចារ្យណាស់ ហើយជាការពិតណាស់ដើម្បីរកគ្រាប់បាល់ឈ្នះ វាកាន់តែពិសេស។ យើងលេងមិនបានល្អទេ ប៉ុន្តែពេលខ្លះបាល់ទាត់គឺបែបនោះ យើងស៊ុតបានមួយគ្រាប់ ហើយតាមគំនិតរបស់ខ្ញុំ យើងសមនឹងទទួលបានវា។ ខ្ញុំសប្បាយចិត្តណាស់ដោយសារការបង្ហាញខ្លួនក្នុងបាល់ទាត់បាន២០០ដងឱ្យជម្រើសជាតិ ប៉ុន្តែនេះរឹតតែពិសេសជាងនេះទៅទៀត”។
Ronaldo ស្ថិតក្នុងឆ្នាំទី២០របស់គាត់ក្នុងការលេងឱ្យប្រទេសព័រទុយហ្គាល់ ដោយបានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងក្នុងឆ្នាំ២០០៣ ហើយនៅតែជាកីឡាករធម្មតាក្នុងក្រុម ទោះបីជាចាកចេញពីទ្វីបអឺរ៉ុបទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្រោយការប្រកួត World Cup ក៏ដោយ។អតីតខ្សែប្រយុទ្ធ Sporting Lisbon, Manchester United, Real Madrid និង Juventus រូបនេះបានឈ្នះពាន Ballon d’Or ចំនួន៥ដង។គ្រាប់បាល់ទី៥របស់គាត់ក្នុងការប្រកួតជម្រុះ Euro 2024 បានជួយឱ្យព័រទុយហ្គាល់ឈ្នះ៤ដងពីការប្រកួតទាំង៤។
ចំណែកក្រុមអ៊ីស្លង់ដែលបានឈ្នះតែ១លើកគត់ក្នុងការប្រកួតជម្រុះពានរង្វាន់ទ្វីបអឺរ៉ុបមួយនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)