ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ត្រៀមបញ្ជូនខ្លួនមុខសញ្ញាចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមច្បាប់។ បន្ទាប់ពីឃាត់ខ្លួនយកមកសាកសួរបញ្ចប់នីតិវិធី។
ជនសង្ស័យដែលឃាត់ខ្លួនទី១ ឈ្មោះ មុត ហេង ភេទប្រុសអាយុ១៧ឆ្នាំ ទី២ ឈ្មោះ ប៊ុន ចាន់លាភ ភេទប្រុសអាយុ១៦ឆ្នាំ ទី៣ឈ្មោះ ចឺម ជេម ភេទប្រុសអាយុ១៧ឆ្នាំ ទី៤ឈ្មោះ សុខ សុវណ្ណារិទ្ធ ភេតប្រុសអាយុ១៧ឆ្នាំ ទី៥ ឈ្មោះ ជឹម សុភ័ក្ត្រ ភេទប្រុសអាយុ១៨ឆ្នាំ ទី៦ ឈ្មោះ ជឹម សុផា ភេទប្រុសអាយុ១៧ឆ្នាំ(មិនមានជាប់ពាក់ព័ន្ធទេីបដោះលែងឱ្យទៅផ្ទះវិញ) ។
សូមរំលឹកផងដែរថា កាលពីវេលាម៉ោង៣និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៣ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពី លោក ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងតាមប៉ុស្តិ៍ តាមផ្នែក ចេញល្បាតពួនស្ទាក់ក្នុងមូលដ្ឋានដេីម្បីបង្ការបង្ក្រាបបទល្មើសលួច ឆក់ ប្លន់ នានា កុំឱ្យមានកេីតឡើងនិងតាមដានស្រាវជ្រាវចាប់មុខសញ្ញាដែលធ្លាប់ធ្វើសកម្មភាពកន្លងមក ខណៈកំពុងល្បាតមកដល់ចំណុចភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូដោយមានការសង្ស័យទេីបហៅឱ្យឈប់ធ្វេីការឆែកឆេរលេីដងខ្លួនឃេីញមានដាវកែឆ្នៃចំនួន០១ដេីមក៏ឃាត់ខ្លួនយកទៅសួរនាំតែម្តង។ ក្រោយពីសាកសួររួចនៅព្រឹកថ្ងៃទី១៩ ខែឆ្នាំដដែលកម្លាំងសមត្ថកិច្ចក៏បន្តចុះតាមចាប់បក្ខពួក៤នាក់ជាបន្តបន្ទាប់ទៀតសរុប៦នាក់ ។ តែដោយសារឈ្មោះ ជឹម សុផា មិនមានជាប់ពាក់ព័ន្ធទេីបដោះលែងឱ្យទៅផ្ទះវិញ។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលនៃអធិការខណ្ឌកំពុងសាកសួរដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
ដោយ៖សុខាសែនជ័យ