ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម :

១- ផែនការគឺជាគោលដៅសម្រាប់ការខិតខំ = មានផែនការទើបមានគោលដៅនៃការខិតខំ។

២- ការដឹកនាំប្រទេសមួយមិនមែនគិតដូចការដឹកនាំគ្រួសារតូចមួយបានទេ = ចាំបាច់ត្រូវផែនការនិងជំហ៊ាននៃការខិតខំដើម្បីឆ្ពោះទៅសម្រេចផែននោះ?

៣- បើគ្មានផែនការទេ ការធ្វើដំណើក៏មិនអាចឲ្យដើរតាមណាប្រើកម្លាំងកម្រឹតប៉ុនណាដែរ?

៤- ទង្វើដែលមានពិរុទ្ធភាពរួចហើយមិនអាចបកក្រោយទេ = បើមានលុយតម្កល់រួចហើយ ហេតុម៉េចបានជាមិនទូទាត់ឲ្យម្ចាស់បំណុលឲ្យហើយទៅ ចាំបាច់អីទៅចេញមូលប្បទានប័ត្រអត់លុយ?

៥- ការមិនបានបោះឆ្នោតដោយមានមូលហេតុសមហេតុផល = ច្បាប់នឹងមានការថ្លឹងថ្លែង?

៦- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់បានផ្តល់មេរៀនបទពិសោធន៍គ្រប់គ្រាន់ = សម្រាប់មិនលើកលែងទោសឲ្យខ្លួន?

៧- ការចង់បង្កកបក្សនយោបាយគឺជាសិទ្ធិដែលមានចែងក្នុងច្បាប់ = ឲ្យតែបានបំពេញបែបបទ បានត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយ។

៨- មាន១៨គណបក្សនយោបាយប្រកួតប្រជែងហើយ = មានរឿងអីថាកម្ពុជាគ្មានលំហរនយោបាយ?

៩- ទោះបីមានការតែងតាំងសមាជិកថ្មីក្នុងតំណែងខ្ពស់និងមធ្យម = ក៏សមាជិកចាស់របស់បក្សប្រជាជនកម្ពុជាមិនថ្នាំងថ្នាក់អ្វីឡើយ។

១០- ក្រុមឧទ្ទាមក្រៅច្បាប់ថាសម្តេចតេជោជាជនពាល = អញ្ចឹងមេដឹកនាំបណ្តាប្រទេសលោកខាងលិចដែលជួបស្វាគមន៍សម្តេចតេជោ ហ៊ុន សែន និងធ្វើការជាមួយសម្តេចសម្រេចកិច្ចការជាមួយសម្តេច គឺជាជនពាលដែរទេ? ៕

ដោយ ៖ សិលា


ចែករំលែក៖