ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសអាយុ១៤ឆ្នាំជិះកង់មកពីជួសជុលត្រូវបានរថយន្តធុនត្រាបុកកិនបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ​៖​ ក្មេងប្រុសសិស្សសាលាម្នាក់អាយុទេីប១៤ឆ្នាំជិះកង់មកពីជួសជុលត្រូវរថយន្តម៉ាកធុនត្រាបេីកបុកពីក្រោយនិងកិនបណ្តាលឱ្យបែកក្បាលស្លាប់ភ្លាមៗហេីយរថយន្តបង្កបានបេីកគេចខ្លួនបាត់។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០២៣​ នៅផ្លូវបេតុង​ ភូមិកន្ទោកជេីង​ សង្កាត់កន្ទោក​ ខណ្ឌកំបូល។ 

ជនរងគ្រោះ​ឈ្មោះប្រាក់​ សុខ​លុច​ ភេទប្រុសអាយុ១៤​ឆ្នាំ​ ជាសិស្សថ្នាក់ទី៤​ ស្នាក់នៅជិតកន្លែងកេីតហេតុ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះជិះកង់មួយគ្រឿងមកពីជួសជុលធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជេីងទៅត្បូងបំណងទៅផ្ទះខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកធុនត្រាមិនចាំស្លាកលេខមកពីក្រោយបេីកបុកកិនបណ្តាលឱ្យក្មេងប្រុសស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុភ្លាមនោះរថយន្តបង្កបានបេីកគេចខ្លួនបាត់។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុធ្វេីការស្រាវជ្រាវតាមចាប់រថយន្តបង្កយកមកដាក់ទោសតាមច្បាប់ចំណែកសពប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖