ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រ​ បេីកបុកម៉ូតូZoomer X ទិសដៅបញ្ច្រាសគ្នានៅផ្លូវថៃហ្គ័រពេញទំហឹង​ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់​ បានជិះម៉ូតូតាមដងផ្លូវថៃហ្គ័រក្នុងល្បឿនលឿន​ រួចបានរេចង្កូតទៅបុកជាមួយរថយន្តកុងតឺន័របើកបរទិសដៅបញ្រ្ចាសគ្នាក្នុងល្បឿលឿនចំពីមុខម៉ូតូយ៉ាងពេញទំហឹង​ បណ្ដាលឱ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង​ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២២​ ខែមិថុនា  ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវថៃហ្គ័រទល់មុខនឹងក្រុមហ៊ុនស្រាបៀរHeineken​ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។

    សពជនរងគ្រោះ​មាន​ឈ្មោះ​ ពូ​ន​ សាមគ្គី​ ភេទប្រុស​ អាយុ​២៧ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ ស្នាក់នៅ​ភូមិ​ចុង​ព្រែក​១​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ។

    បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ​ គេឃើញម៉ូតូម៉ាកហុងដាZooner X ពណ៌ស​ លាយត្រួយចេក​ មួយគ្រឿងពាក់ផ្លាកលេខ កណ្តាល 1W-1116ជិះដោយបុរសរងគ្រោះម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវថៃហ្គ័រ​ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យម លុះជិះមកដល់ត្រង់ចំណុចកើតហេតុទល់មុខនិងក្រុមហ៊ុន ស្រាបៀរ Heineken ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងទៀតពាក់ផ្លាកលេខភ្នំពេញ 3A-8056 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវថៃហ្គ័រ​ទិសដៅបញ្រ្ចាសគ្នាពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន​ ខណៈមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅខាងឆ្វេងដៃបុកចំពីមុខម៉ូតូជនគ្រោះយ៉ាងពេញទំហឹងរួចកិនពីលើម៉ូតូនិងជនរងគ្រោះជាប់នៅខាងក្រោមអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសរងគ្រោះស្លាប់យ៉ាងអាណោចអាធ័ម។​ 

     ភ្លាមនោះដែរតៃកុងរថយន្តបង្កបានបើកទ្វារចុះរត់គេចខ្លួនតែត្រូវបានពលរដ្ឋឃាត់បានប្រគល់ឲ្យសមត្ថកិច្ចដឹកយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកឯងដើម្បីសាកសួរនិងចាត់ការទៅតាមច្បាប់។

    ក្រោយកើតហេតុខាងលើ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទំនាក់ទំនងនិងសហការជាមួយមន្ត្រីជំនាញចរាចរណ៍ធ្វេីការវាស់វែងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ​ ។ ដោយឡែកសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖