ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូឆ្លងផ្លូវត្រូវរថយន្តកូរ៉េដឹកហ្គេសបុកបណ្តាលឱ្យរបួសម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តដឹកហ្គេសបេីកបុកកាលពីវេលាម៉ោង៩និង២០នាទីព្រឹក​ ថ្ងៃទី២៣​ ខែមិថុនា​ ឆ្នាំ២០២៣​ នៅចំណុចមុខភោជនីដ្ឋានស៊ីធី​ តាមបណ្តោយផ្លូវជាតិលេខ៣​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​  ពណ៌ខ្មៅ​ ពាក់ស្លាកលេខបាត់ដំបង1AO 6297 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុក៏ឆ្លងផ្លូវបំណងត្រឡប់ទៅក្រោយវិញភ្លាមនោះស្រាប់តែមានរថយន្តកូរ៉េ​ ពណ៌ខៀវ​លាយស​ ពាក់ស្លាកលេខភ្នំពេញ2P 2890 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជេីងទៅត្បូងលឿនក៏ជ្រុលបុកពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ហេីយរថយន្តបានបួងចង្កូតមកខាងឆ្វេងដៃឡេីងហោះលេីសួនច្បារពុះចែកទ្រូងផ្លូវរងការខូចខាត។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីរង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖