ព័ត៌មានទាន់ហេតុការណ៍៖

(គ.ជ.ប) ចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសសមាសភាពគណ:កម្មការការិយាល័យបោះឆ្នោត (គ.ក.ប) សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ត្រូវការជ្រើសរើសសមាសភាពគណៈកម្មការ ការិយាល័យបោះឆ្នោត (គ.ក.ប) ចំនួន ១៤២.៧៣៤រូប ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារ នៅតាមគណៈកម្មការការិយាល័យបោះឆ្នោតទូទាំងប្រទេសសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានមុខតំណែងដូចខាងក្រោម ៖

១- ប្រធានគណៈកម្មការការិយាល័យបោះឆ្នោត ចំនួន ១ រូប

២- អនុប្រធានគណៈកម្មការការិយាល័យបោះឆ្នោត ចំនួន ១ រូប

៣- លេខាធិការ ចំនួន ១ រូប

៤- សមាជិកទី១ ចំនួន ១ រូប

៥- សមាជិកទី២ ចំនួន ១ រូប

៦- សមាជិកទី៣  ចំនួន ១ រូប ។ 

សាធារណជន ដែលមានបំណងដាក់ពាក្យសុំចូលបម្រើការងារតាមមុខតំណែងខាងលើ សូមអញ្ជើញ មកទទួល និងដាក់ពាក្យ សុំចូលបម្រើការងារនៅរៀងរាល់ម៉ោងធ្វើការនៅតាមគណៈកម្មការឃុំ សង្កាត់រៀបចំការ បោះឆ្នោត (គឃ.សប) ឬ/និងទីសាធារណៈក្នុងឃុំ សង្កាត់ ដែលកំណត់ដោយ គឃ.សប ពាក់ព័ន្ធ។

ពាក្យសុំចូលបម្រើការងារនឹងមានចែកជូនដោយឥតគិតថ្លៃ។ បេក្ខជនអាចទាញយកពាក្យសុំប្រឡង ចូលបម្រើការងារតាមរយៈគេហទំព័ររបស់ គ.ជ.ប អាសយដ្ឋាន (www.nec.gov.kh) ឬស្កេន QR-Code ដូចមាននៅក្នុងសេចក្តីជូនដំណឹងនេះ។

– ការចាប់ផ្តើមចែកពាក្យ និងទទួលពាក្យ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ 

– ការឈប់ទទួលពាក្យ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ (វេលាម៉ោង ១៧:៣០ នាទីល្ងាច) ៕

ដោយ ៖ សិលា


ចែករំលែក៖