ព័ត៌មានទាន់ហេតុការណ៍៖

លោកសៅ សុខា អញ្ជើញសម្ភោធកុដិ របង និងសមិទ្ធផលនានាក្នុងវត្តសមណារាម ឃុំកំពង់ត្រាច ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគាំទ្រកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែកបានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធឆ្លងកុដិ របងនិងសមិទ្ធផលនានាក្នុងវត្តសមណារាម ក្នុងភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែកនាព្រឹកថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៣។

    លោក ស៊ូ ម៉ុល អភិបាលនៃគណៈអភិបាលស្រុករមាសហែកបានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច លោកនាយឧត្ដមសេនីយ៍ សៅ សុខា  អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក លោកម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ធ្វើឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករក្សាបាននូវសុខសន្តិភាព សុវត្ថិភាពល្អប្រសើរ ធានាដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋប្រកបដោយភាពសុខសាន្ត និងការអភិវឌ្ឍលើគ្រប់វិស័យ ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដែលមានលក្ខណសម្បត្តិទាំង៧យ៉ាង ធ្វើអោយស្រុកមានស្ថិរភាពនយោបាយ សតិអារម្មណ៍ល្អប្រសើរ មិនមានអ្វីកើតឡើងគួរអោយកត់សម្គាល់នោះឡើយ។

    លោកបន្តថា  ជាការណ៍ពិតណាស់អ្វីដែលយើងទាំងអស់គ្នាបាននិងកំពុងធ្វើពិធីនាថ្ងៃនេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់ព្រះសង្ឃ គ្រូអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ និងការចូលរួមចំណែកពីអស់លោកក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុករមាសហែកផងដែរ។

     ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា  អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក បានាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាក៏ដូចជាសម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងជូនដល់លោកតាលោកតាយបងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូសិស្សានុសិស្សដែលបានចូលរួមនាពេលនេះផងដែរ។

    លោក សៅ សុខា ក៏បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ ចំណុច រួមមាន៖

ទី១-ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។

ទី២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ 

ទី៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។

ទី៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ ។

ទី៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ទី៦-មានអនាម័យ មានសោភណភាពល្អ និងមានបរិស្ថានល្អ និងទី៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។

    បន្ទាប់មក លោក សៅ សុខា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវត្រៀមលក្ខណសម្បត្តិឱ្យបានគ្រប់គ្រាន់សម្រាប់បំពេញកាតព្វកិច្ចជាពលរដ្ឋក្នុងការចូលរួមបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ នាពេលខាងមុខនេះ និងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីរក្សាការអភិវឌ្ឍនិងរក្សាការងាររបស់បងប្អូនទាំងអស់គ្នា ជាពិសេសបន្តគាំទ្រសម្ដេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនិងគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ៕

ដោយ៖ សុថាន


ចែករំលែក៖