ព័ត៌មានទាន់ហេតុការណ៍៖

បេីករថយន្តចុះពីលេីភ្នំជ្រុលទៅបុកដេីមឈេីគាបជាប់ស្លាប់ម្នាក់របួសធ្ងន់ស្រាល៨នាក់

ចែករំលែក៖

   ខេត្តព្រះសីហនុ៖​ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់និង៨នាក់ទៀតរងរបួសធ្ងន់ស្រាលបន្ទាប់ពីបេីករថយន្តចុះចំណោតជ្រុលទៅបុកគាបជាប់ដេីមឈេីហើយសំណាងដែរដែលមិនធ្លាក់ចូលជ្រោះ។ 

   ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១:៣០នាទី​ព្រឹក​ ថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០២៣​ នៅផ្លូវបេតុងវត្តលើ ត្រង់ចំណុចចំណោតវត្តលើ ស្ថិតក្នុង​ ភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។ 

   តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុរថយន្តកូរ៉េមួយគ្រឿង ម៉ាក HYUNDAI ពណ៍ខៀវ ពាក់ស្លាកលេខព្រះសីហនុ2A-1674 បើកបរដោយឈ្មោះ ហុឹម លាងហ៊ត ភេទប្រុស អាយុ២៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល បានបេីករថយន្តចុះពីលេីភ្នំ(វត្តលេី)ធ្វេីដំណេីរក្នុងទិសដៅពី​ជើងទៅ​ត្បូង លុះមកដល់ចំណុចកេីតហេតុខាងលេីបានចុះចំណោតក៏រេចង្កូតទៅខាងស្ដាំធ្លាក់ផ្លូវទៅបុកដើមឈើបណ្ដោលឱ្យរងរបួសមនុស្សចំនួន០៨នាក់ ស្លាប់ចំនួន០១នាក់។ 

    ក្រោយកេីតហេតុក្រុមសង្គ្រោះ៧១១បានចុះទៅដល់កន្លែងកេីតហេតុនិងជួយគាស់កាត់យកជនរងគ្រោះចេញដឹកយកទៅមន្ទីរពេទ្យ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖